ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចឆ.ក់ត្រីនៅកំពង់លែង ត្រូវកម្លាំងកងពលតូចលេខ៧០ ចុះបង្ក្រាបទៅដល់កន្លែង

5 ម៉ោង មុន

កំពង់ឆ្នាំង ៖ គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប បាន​បន្ត​យុទ្ធនាការ​ចុះ​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់​យ៉ាង​សកម្ម ដើម្បី​ការពារ​ធនធាន​ជលផល​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ។ ជាក់ស្តែង​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាសន​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា​នេះ​ថា…

កំពង់ឆ្នាំង ៖ គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប បាន​បន្ត​យុទ្ធនាការ​ចុះ​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់​យ៉ាង​សកម្ម ដើម្បី​ការពារ​ធនធាន​ជលផល​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ។

ជាក់ស្តែង​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាសន​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា​នេះ​ថា ៖
នៅ​ខេត្តកំពង់ឆ្នាំង ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ ២០២៦ កងកម្លាំង​កងពលតូច​លេខ​៧០ ចំនួន​២៤​នាក់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ល្បាត​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ និង​ដកហូត​បាន (​ទូក​បា​ឡា ១​គ្រឿង​, ម៉ាស៊ីន​ទូក១​គ្រឿង​, អា​គុយ ៤​គ្រាប់​, ដង​ឆក់ ៤​គូ​, ខ្សែភ្លើង ១២ ម៉ែត្រ​) ក្នុងភូមិ​សាស្ត្រ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​ចុះ​ល្បាត​ជា​ប្រចាំ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​រាល់​សកម្មភាព​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់ និង​ការពារ​ពូជ​ត្រី​ឱ្យ​បាន​គង់វង្ស​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ