វៀតណាមផ្តល់មូលនិធិជាង ៣០០ លានដុល្លារ ដើម្បីទប់ស្កាត់តម្លៃប្រេងឥន្ធនៈ
ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីសម្រេចអនុម័តថវិកាបន្ថែមចំនួន ៨ ទ្រីលានដុង…
ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីសម្រេចអនុម័តថវិកាបន្ថែមចំនួន ៨ ទ្រីលានដុង…
ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីសម្រេចអនុម័តថវិកាបន្ថែមចំនួន ៨ ទ្រីលានដុង ឬស្មើ ៣០៣,៧៤ លានដុល្លារអាមេរិកពីសេចក្តីសម្រេចស្តីពីការប៉ាន់ប្រមាណថវិការដ្ឋឆ្នាំ ២០២៦ សម្រាប់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ ដើម្បីប្រើប្រាស់ជាបន្ទាន់ អំឡុងពេលផលប៉ះពាល់លើការផ្គត់ផ្គង់ និងការកើនឡើងតម្លៃសកល បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងតែបន្ត។ នេះបើតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក។ ក្រោមសេចក្តីសម្រេចនេះ ការបែងចែកនឹងត្រូវបានយកចេញពីអតិរេកចំណូលថវិកាកណ្តាលដែលបានកត់ត្រាក្នុងឆ្នាំ ២០២៥ ហើយត្រូវបានប្រគល់ជូនក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើសុំឱ្យក្រសួងទាំងពីរទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវនៃទិន្នន័យដែលបានរាយការណ៍ និងធានាការអនុលោមទៅតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ខណៈពេលដែលពង្រឹងការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការប្រព្រឹត្តខុស អំពើពុករលួយ ការខ្ជះខ្ជាយ និងការរំលោភបំពានគោលនយោបាយ។
ក្រសួងទាំងពីរត្រូវបានប្រគល់ភារកិច្ចឱ្យអនុវត្តមូលនិធិមុនកាលកំណត់ ការគ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់មូលនិធិស្របតាមបទប្បញ្ញត្តិ និងការអភិវឌ្ឍស្ថានភាពគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ។ ក្រសួងក៏ត្រូវធានាថា មូលនិធិមុនកាលកំណត់ ត្រូវបានសងទៅថវិការដ្ឋក្នុងរយៈពេល១២ខែ បន្ទាប់ពីការចំណាយ នៅពេលដែលស្ថានភាពទីផ្សារប្រេងឥន្ធនៈមានស្ថិរភាពឡើងវិញ។ សេចក្តីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា៕


ចែករំលែកព័តមាននេះ