រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយបានរងរបួស អំឡុងពេលបំពេញការងារ កាលពីថ្ងៃទី២៦ មីនា ២០២៦ ។ នេះបើយោងតាមផេកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនាល្ងាចថ្ងៃទី២៩ ខែមីនានេះ
លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ជាការលើកទឹកចិត្ត និងដល់យោធិនកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងជំរុញដល់គ្រូពេទ្យ មើលថែទាំពួកគាត់ឱ្យបានដិតដល់ជាទីបំផុត ដើម្បីពួកគាត់អាចត្រឡប់ទៅកាន់គេហដ្ឋានវិញឆាប់ៗ ៕
ចែករំលែកព័តមាននេះ