អ៊ីរ៉ង់គំ.រា.មវា.យប្រ.ហារសាកលវិទ្យាល័យអាមេរិកនៅមជ្ឈិមបូព៌ាដើម្បីជាការស.ងសឹ.ក
ទីក្រុងតេអេរ៉ង់៖ សាកលវិទ្យាល័យរបស់អាមេរិកដែលបើកដំណើរការនៅទូទាំងតំបន់ឈូងសមុទ្រអាចប្រឈមនឹងការវាយប្រហារពីអ៊ីរ៉ង់ ឧទាហរណ៍ដូចជាសាកលវិទ្យាល័យតិចសាស់នៅប្រទេសកាតា និងសាកលវិទ្យាល័យញូយ៉កនៅប្រទេសអារ៉ាប់រួមជាដើម។ ដំណឹងដ៏គួរឱ្យសោកស្ដាយនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ប្រកាសសងសឹកករណីវាយប្រហារសាកលវិទ្យាល័យរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ ឆ្មាំបដិវត្តឥស្លាមបានចេញសេចក្ដីព្រមានដូចខាងលើនេះបន្ទាប់ពីពួកគេអះអាងថាអាមេរិក និងអ៊ីស្រាអែលវាយប្រហារសាកលវិទ្យាល័យ២កន្លែងនៅប្រទេសអ៊ីរ៉ង់។ ឆ្នាំបដិវត្តឥស្លាមបានចេញសេចក្ដីប្រកាសដែលផ្សព្វផ្សាយតាមទូរទស្សន៍អ៊ីរ៉ង់ថាប្រសិនបើរដ្ឋាភិបាលអាមេរិកចង់ឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាគេចផុតពីការវាយប្រហារ ខ្លួនត្រូវតែចេញលិខិតថ្កោលទោស។ អ៊ីរ៉ង់ទាមទារឱ្យអាមេរិកថ្កោលទោសការទម្លាក់គ្រាប់បែកលើសាកលវិទ្យាល័យអ៊ីរ៉ង់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយជាកំហិតដែលត្រូវនឹងថ្ងៃទី៣០…




ចែករំលែកព័តមាននេះ