ជំហានថ្មីនៃវិស័យនាវាចរណ៍កម្ពុជា ៖ ការសិក្សាឡើងវិញអំពីការចុះបញ្ជីនាវាសញ្ជាតិខ្មែរ
ទីក្រុងសៀងហៃ ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយអង្គការចំណាត់ថ្នាក់នាវា Asia Shipping…
ទីក្រុងសៀងហៃ ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយអង្គការចំណាត់ថ្នាក់នាវា Asia Shipping…
ទីក្រុងសៀងហៃ ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយអង្គការចំណាត់ថ្នាក់នាវា Asia Shipping Certification Services ដើម្បីសិក្សាអំពីលទ្ធភាពនៃការបើកដំណើរការឡើងវិញ នូវការចុះបញ្ជីនាវាសញ្ជាតិខ្មែរ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃ រសៀលថ្ងៃទី២៩ ខែមីនានេះថា ៖ នាថ្ងៃទី២៩ ខែមីនា ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណ:ប្រតិភូក្រសួង ជួបពិភាក្សាការងារជាមួយអង្គការចំណាត់ថ្នាក់នាវា Asia Shipping Certification Services អំពីលទ្ធភាពនៃការបើកដំណើរការឡើងវិញនៃការចុះបញ្ជីនាវាសញ្ជាតិខ្មែរ ។

កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើក្របខណ្ឌបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ បទដ្ឋានបច្ចេកទេសដោយអនុលោមតាមអនុសញ្ញាអន្តរជាតិ កាតព្វកិច្ចដែលរដ្ឋម្ចាស់សញ្ជាតិត្រូវបំពេញ និងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីនាវាតាមអនឡាញ ។ បន្ទាប់ពីកិច្ចពិភាក្សាគណ:ប្រតិភូក្រសួងក៏បានចុះទស្សនាចំណតនាវាកុងតឺន័រ Yangshan ជំហានទី៤ ដែលបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ និងមានសមត្ថភាពទទួលបានកុងតឺន័រចំនួន ៨លាន TEUក្នុងមួយឆ្នាំ ។
សូមគោរពជម្រាបជូនផងដែរថា ដំណើរទស្សនកិច្ច សិក្សានៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន នេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ៕



ចែករំលែកព័តមាននេះ