ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​ ៖ «អាហារ​ផ្ដល់​កម្លាំង​» ឬ «ថ្នាំពុ.ល​»​? បើ​ចម្អិន​ខុស​ក្បួន គ្រោះថ្នា.ក់​ដល់​ជីវិត​!

1 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​ប្រទេស ដំឡូង​មី​គឺជា​ដំណាំ​មើម​ដ៏​ពេញ​និយម និង​ជា​ប្រភព​ថាមពល​ដ៏​សំខាន់ ប៉ុន្តែ​វា​ក៏​បង្កប់​នូវ “​សារធាតុពុល​” ដែល​យើង​មិន​អាច​មើល​រំលង​បាន​ឡើយ​។ ការ​យល់​ដឹង​ពី​ប្រភេទ និង​វិធី​ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ គឺជា​គន្លឹះ​សុវត្ថិភាព​សម្រាប់​គ្រួសារ​របស់​អ្នក​។ ជា​ទូទៅ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​ប្រទេស ដំឡូង​មី​គឺជា​ដំណាំ​មើម​ដ៏​ពេញ​និយម និង​ជា​ប្រភព​ថាមពល​ដ៏​សំខាន់ ប៉ុន្តែ​វា​ក៏​បង្កប់​នូវ “​សារធាតុពុល​” ដែល​យើង​មិន​អាច​មើល​រំលង​បាន​ឡើយ​។ ការ​យល់​ដឹង​ពី​ប្រភេទ និង​វិធី​ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ គឺជា​គន្លឹះ​សុវត្ថិភាព​សម្រាប់​គ្រួសារ​របស់​អ្នក​។

ជា​ទូទៅ ដំឡូង​មី​ត្រូវ​បាន​បែងចែក​ជា ២ ប្រភេទ​៖ ពូជ​ផ្អែម (​សម្រាប់​យក​មក​ធ្វើ​ជា​បង្អែម អាហារ​សម្រន់ ឬ​ម្សៅ​) និង ពូជ​ល្វីង (​សម្រាប់​ប្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដូច​ជា ផលិត​អាល់កុល ឬ​ចំណី​សត្វ​)​។ ចំពោះ “​ដំឡូង ៥ នាទី​” ដែល​យើង​ធ្លាប់​ឮ គឺជា​ពូជ​ម្យ៉ាង​ដែល​មាន​ជាតិពុល​សា​យ៉ា​នី​ត​ខ្ពស់​ជាង​ដំឡូង​មី​ធម្មតា ដែល​ទាមទារ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។

សំណួរ​ថា “​តើ​ដំឡូង​មី​អាច​ញ៉ាំ​បាន​ដែរ​ឬទេ0x017d7​” ចម្លើយ​គឺ ញ៉ាំ​បាន តែ​ដាច់ខាត “​ហាម​ញ៉ាំ​ឆៅ​”​។ មើម ស្លឹក និង​ត្រួយ​ដំឡូង​មី សុទ្ធតែ​មាន​សារធាតុពុល​ដែល​អាច​បណ្ដាល​ឱ្យ​វិលមុខ ឈឺក្បាល ក្អួត ឬ​ឈាន​ដល់​ការ​បាត់​បង់ជីវិត ប្រសិនបើ​ចម្អិន​មិន​ឆ្អិន​ល្អ​។ ដើម្បី​កាត់​បន្ថយ​ជាតិពុល អ្នក​គួរតែ​បកសំបក​ឱ្យ​អស់ ហាន់​ជា​ចំណិត​ស្ដើង​ៗ រួច​ត្រាំ​ទឹក​ឱ្យ​បាន ២ ទៅ ៣ ម៉ោង មុន​នឹង​យក​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ល្អ​យ៉ាងតិច ១៥ នាទី​។

ក្រៅពី​ផ្ដល់​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ និង​គ្មាន​ជាតិ​កាវ​ដែល​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​អា​ឡែ​ស៊ី ដំឡូង​មី​ក៏​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​ឧស្សាហកម្ម​យ៉ាងច្រើន​ដូច​ជា ការ​ផលិត​ប្លា​ស្ទិ​ក​ដែល​រលាយ​ក្នុង​ដី​និង​ឥន្ធនៈ​ជីវៈ​។ ទោះជា​យ៉ាងណា សម្រាប់​អ្នកមាន​ជំងឺ​តម្រងនោម គួរ​ជៀសវាង​ការ​ញ៉ាំ​ដំឡូង​មី​ក្នុង​បរិមាណ​ច្រើន ព្រោះ​វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​។ ការ​ចេះ​ជ្រើសរើស និង​ចម្អិន​តាម​ក្បួនខ្នាត នឹង​ធ្វើ​ឱ្យ​ដំឡូង​មី​ក្លាយជា​អាហារ​ដ៏​មានឱជារស និង​មាន​សុវត្ថិភាព​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ