ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ជញ្ជាំង​ហាង​លក់ស​ម្លៀ​ម​បំពាក់​លួច​សម្ភារៈ​គិត​ជា​ប្រាក់​ ៦​ពាន់​ដុល្លារ លុះ​៥​ថ្ងៃក្រោយ​ អស់លក្ខណ៍ម្នាក់​

37 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំង​ហាង​លក់ស​ម្លៀ​ម​បំពាក់​មួយ​កន្លែង ក្នុង​ខណៈ​ដែល​ម្ចាស់​ហាង​មិន​នៅ​ជាប់រវល់​ទៅ​លេង​ស្រុក​កំណើត​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ​លួច​បាន​សម្ភារៈ​ជា​ច្រើន​ដែល​គិត​ជា​ប្រាក់​ចំនួន​៦​ពាន់​ដុល្លារ ។ បន្ទាប់​មក​បាន​នាំ​គ្នា​គេចខ្លួន​បាត់ និង​យកស​ម្លា​រៈទាំង​នោះ​ទៅ​លក់​យក​លុយ​ដើរ​សុ​ី​ចាយ​និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ លុះ​រយៈពេល​៥​ថ្ងៃក្រោយ ក៏​ត្រូវ​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​១​នាក់ ចំណែក​២​នាក់​ទៀត​កំពុង​គេចខ្លួន…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំង​ហាង​លក់ស​ម្លៀ​ម​បំពាក់​មួយ​កន្លែង ក្នុង​ខណៈ​ដែល​ម្ចាស់​ហាង​មិន​នៅ​ជាប់រវល់​ទៅ​លេង​ស្រុក​កំណើត​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ​លួច​បាន​សម្ភារៈ​ជា​ច្រើន​ដែល​គិត​ជា​ប្រាក់​ចំនួន​៦​ពាន់​ដុល្លារ ។ បន្ទាប់​មក​បាន​នាំ​គ្នា​គេចខ្លួន​បាត់ និង​យកស​ម្លា​រៈទាំង​នោះ​ទៅ​លក់​យក​លុយ​ដើរ​សុ​ី​ចាយ​និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ លុះ​រយៈពេល​៥​ថ្ងៃក្រោយ ក៏​ត្រូវ​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​១​នាក់ ចំណែក​២​នាក់​ទៀត​កំពុង​គេចខ្លួន ។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​យីហោ «​ហ៊ា សីហា » ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ឆ​ន សុខ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជន​នេះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ខាងលើ និង​ដកហូត​បាន​វត្ថុ​តាង​ឈើ​ជ្រុង​១​ដើម​ប្រវែង​០,៩០​ម៉ែត្រ​ដែល​ជា​ឧបករណ៍​គាស់​ជញ្ជាំង​ហាង​នោះ រីឯ​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ​ញ៉ា​ញ់ និង​ឈ្មោះ​ញ៉ បាន​និង​កំពុង​គេចខ្លួន ។

ដោយឡែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហាង​ឈ្មោះ សុខ សង្ហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៩ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​បាត់បង់​សម្ភារៈ​ជា​ច្រើន​រួម​មាន​ស្បែកជើង​ចំនួន​១០០​គូ ,​អាវ ចំនួន​២០០ ,​ខោ​ចំនួន​១០០ ,​នាឡិកាដៃ ចំនួន​២០​គ្រឿង ,​មួក​កន្តឹប​ចំនួន​១០០ ,​កន្តាប​ស្ពាយ​ពីក្រោយ ចំនួន​១០ សរុប​ជា​ទឹកប្រាក់​ចំនួន​៦,០០០ ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ។

នគរបាល​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១១​និង​០០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​បិទ​ហាង​លក់​សម្លៀក​បំពាក់​របស់​ខ្លួន ដោយ​បាន​ចាក់សោ​ទ្វារ​ហាង​ត្រឹមត្រូវ រួច​ចេញដំណើរ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ឯ​ខេត្តកំពង់ចាម ។ លុះដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​ក៏​បាន​ត្រលប់​មក​ដល់​ហាង​ខាងលើ​វិញ ដើម្បី​បើកហាង​លក់ដូរ ហើយ​បានឃើញ​សោ​ទ្វារ​ហាង​នៅ​ចាក់​ជា​ធម្មតា ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​ចាក់សោ​បើកទ្វារ​ចូល​ទៅ​ដល់​ខាងក្នុង​ហាង ស្រាប់តែ​ឃើញ​សម្ភារៈ​ដែល​ក្នុង​ហាង​មាន​សភាព​រាយ​ប៉ាយ​មាន​ស្នាម​រើ​កកាយ​ហើយ​បាត់​សម្ភារៈ​ទាំងអស់​ខាងលើក៏​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ។ ខណៈនោះ​ក៏​បានឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ បាន​ធ្វើ​សកម្មភាព​កាច់​ចម្រឹងជញ្ជាំង​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​ហាង នា​វេលា​ម៉ោង​០៦​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ។ ដោយ​ចូល​ដល់​ក្នុង​ហាង​ជន​នោះ​ក៏​បាន​លូកដៃ​ទាញ​បង្វែរ​កាមេរ៉ា​សុវត្ថិភាព​ចេញ​ទៀត​ផង ទើប​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ រាយការណ៍​ប្រាប់​នគរបាល និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ឃាត់ខ្លួន​នាំ​យក​មក​ធ្វើការ​សាកសួរ​និង​ចាត់​តាម​នីតិវិធី​ច្បាប់ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​បញ្ជា​ឲ្យ​លោក​វរៈសេនីយ៍ទោ​ជាង ហុ​ក​សែ អធិការរង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​នោះ រហូត​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ ។ លុះដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆ​ន សុខ នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ធ្វើការ​សាកសួរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​(​ឆ​ន សុខ​) និង​បក្ខពួក​ចំនួន​០២​នាក់​ទៀត ទី​១,​ឈ្មោះ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​ប្រមា​ន​៣២​ឆ្នាំ និង​ទី​២,​ឈ្មោះ ញ៉ ភេទ​ប្រុស អាយុ ប្រមាណ​២៧​ឆ្នាំ ដែល​កំពុង​គេចខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ឈើ​ជ្រុង​គាស់​បំបាក់​ចម្រឹង​ដែក​ជញ្ជាំង​ហាង​ខាងលើ​ចូល​លួច​យក​សម្ភារៈ​មែន ។ ប៉ុន្តែ​ពេល​នោះ​ខ្លួន​យក​បាន​តែ​ស្បែកជើង​ចំពាម​ចំនួន​១០​គូ ,​នាឡិកាដៃ ចំនួន​១០​គ្រឿង និង​កាតាប​​ស្ពាយ​ពីក្រោយ​ចំនួន​០១​ប៉ុណ្ណោះ រួច​យក​ទៅ​លក់​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​៤៣​ឆ្នាំ ។ បន្ទាប់​មក​ទិញ​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ថង់​ធំ​ល្មម​យក​មក​ជក់​អស់ ចំណែកឯ​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មោះ ញ៉ បាន​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​ហាង​នោះ​បន្ត​ទៀត​និង​យក​បាន​សម្ភារៈ​អ្វី​ផ្សេង​ទៀត​នោះ​ខ្លួន​មិន​បានដឹង​ឡើយ ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​នោះ និង​មានការ​សម្របសម្រួល​ពី​លោក សាន សុភៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ញ៉ា​ញ់ និង​ឈ្មោះ​ញ៉ ដែល​កំពុង​គេចខ្លួន​នោះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ