ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! លោក​ចោរ​ថ្លើមធំ​គាស់​ផ្ទះ​ចូល​លួច​​កាត់​ខ្សែភ្លើង និង​ស៊ី​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​​អស់​១០​គ្រឿង

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ដែល​គាស់​ផ្ទះ​ទ្វារផ្ទះ​ចូល​លួច​ខ្សែភ្លើង និង​ខ្វេះ​ស៊ី​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រហែល​១០​គ្រឿង​នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយ​កន្លែង​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ពេល​នេះ ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ពេល​ជន​នេះ…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ដែល​គាស់​ផ្ទះ​ទ្វារផ្ទះ​ចូល​លួច​ខ្សែភ្លើង និង​ខ្វេះ​ស៊ី​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រហែល​១០​គ្រឿង​នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយ​កន្លែង​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ពេល​នេះ ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ពេល​ជន​នេះ កំពុង​សំងំ​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ទូល​តា​ឯក ក្រុង​បាត់ដំបង ។ ជនសង្ស័យ​ដៃ​ស្អិត​ម្នាក់​នេះ មានឈ្មោះ រិ​ន ភា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ សូមរំលឹកថា ៖ លោក​ចោរ​ថ្លើមធំ ​គាស់​ផ្ទះ​០២​លើក​ផ្ទួន​ៗ​ចូល​លួច​កាត់​ខ្សែភ្លើង ​និង​ស៊ី​គ្រឿងក្នុង​ម៉ា​ស៊ី​ត្រជាក់​អស់​១០​គ្រឿង​ ខណៈ​ម្ចាស់​មិន​នៅ

តាម​រយៈ​របាយការណ៍​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ឲ្យ​ដឹង​ថា បើ​តាម​ចម្លើយ​សារភាព​បឋម​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ម្នាក់​នេះ បាន​អះ​អ​អាង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​តែ​ម្នាក់ឯង​ទេ ។លោក​អធិការ​បាន​បញ្ជាក់​ថា ជន​នេះ បាន​លួច​កាត់​យក​ខ្សែភ្លើង កាត់​យក​ទុយោ​ស្ពាន់​ម៉ាស៊ីនត្រជាក់ និង​គាស់​កម្ទេច​ធុង​ម៉ាស៊ីនត្រជាក់​ខ្វេះ​យក​គ្រឿងក្នុង​ដែល​មាន​តម្លៃ​យក​ទៅ​លក់​អេ​ត​ចាយ ប៉ុន្តែ​ពេល​នេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​ស្រាវជ្រាវ​រកមុខ​អ្នកទិញ​បន្តទៀត ។

យោង​លើ​ព្រឹ​ត្ត​ហេតុ​ជាក់ស្ដែង ដែល​ជន​រង​គ្រោះ​ឈ្មោះ ទិ​ត វណ្ណៈ បាន​អះអាង​ថា គឺ​ជនសង្ស័យ​ម្នាក់​នេះ បាន​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​ម្ដាយមីង​របស់​គាត់​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​ចូល​លួច​យក​ទ្រព្យសម្បត្តិ ។ គាត់​និយាយ​ថា លើក​ទី​១ គាត់​មិន​បានដឹង​ពេលវេលា ដែល​ចោរ​ចូលលុក​លុយ​ក្នុងផ្ទះ​ទេ តែ​បានដឹង នៅ​ព្រឹក​ថ្ងៃ​ទី ២១ មេ​សា ។ នៅ​លើក​ទី​២ គឺ​ជន​នេះ អាច​ធ្វើ​សកម្មភាព​នៅ​យប់​ថ្ងៃ​ទី​២១ ឬ​ឆ្លង​ចូល​ថ្ងៃ​ទី​២២ មេ​សា លុះ​ព្រឹក​ឡើង​ទើប​គាត់​ដឹង នៅ​ពេល​គាត់​ទៅ​មើល​ផ្ទះ​ដូច​ធម្មតា ។

តាម​ការ​ស្រង់​ចម្លើយ​ជនសង្ស័យ ឈ្មោះ រិ​ន ភា បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​គាស់​ទម្លុះទម្លាយ​ផ្ទះថ្ម​ដ៏​ធំ​នោះ ចូល​លួច​សម្ភារ​មែន ។ លើក​ទី​១ នៅ​ថ្ងៃ​ទី ១៨ មេ​សា កាត់​របង និង​គាស់​ទ្វារ​ចូល​តាម​ទ្វារ​ក្រោយ ហើយ​លើក​ទី​២ នៅ​យប់​ថ្ងៃ​ទី ២១ មេ​សា ខ្លួន​បាន​តោង​ឡើង​តាម​ដើមឈើ​នៅ​ខាង​មុខ​ផ្ទះ ។

លុះ​ឡើង​ដល់​ជាន់​លើ​ក៏​គាស់​ទម្លុះទម្លាយ​ទ្វារ​កញ្ចក់​ចូល​លួច​កាត់​យក​ខ្សែភ្លើង និង​ទុយោ​ស្ពាន់​ម៉ាស៊ីនត្រជាក់ តែ​មិនដឹង​ចំនួន​ទេ ។ ក្មួយ​ប្រុស​ម្ចាស់ផ្ទះ ឈ្មោះ ទិ​ត វណ្ណៈ ដែលទទួល​រ៉ាប់រង​មើលថែ​ផ្ទះ​ម្ដាយមីង​ខាងលើ​នេះ បាន​និយាយ​កាលពី​ម្សិលមិញ​ថា ចោរ​បាន​គាស់​ទម្លុះទម្លាយ​ផ្ទះ​ម្ដាយមីង​ចូល​លួច​សម្ភារ​ចំនួន​០២​លើក​ផ្ទូ​ន ។ សម្ភារ​ដែល​ចោរ​បាន​លួច​មាន​៖ «​ខ្សែភ្លើង និង​ទុយោ​ស្បាន់​ម៉ាស៊ីនត្រជាក់​» ។

លោក ទិ​ត វណ្ណៈ បាន​បញ្ជាក់​ថា បើ​ពិនិត្យ​ជាក់ស្ដែង ជន​ដៃដល់​បាន​គាស់​កម្ទេច​ធុង​ម៉ាស៊ីនត្រជាក់​កាត់​យក​ទុយោ​ស្ពាន់​អស់​ប្រមាណ​១០​គ្រឿង ធ្វើ​ឲ្យ​ខូចខាត​ទាំងស្រុងតែ​​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ