ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការព្រមានពីសមុទ្រក្រហម៖ ក្រុមហ៊ូធីគំរាមចូលប្រឡូកក្នុងសង្គ្រាមដោយផ្ទាល់ បើអាមេរិក និងសម្ព័ន្ធមិត្តថ្មីបន្តបង្កើនការវាយប្រហារលើអ៉ីរ៉ង់

1 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ នេះ​ជា​ល់ើក​ដំបូង​ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាមក ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​សម្ព័ន្ធមិត្ត​អ៉ី​រ៉​ង់ វាយប្រហារ​លើ​អ៉ី​ស្រា​អែ​ល​ក្រោយ​ពី​ស្ងាត់ស្ងៀម​មួយ​រយៈ​។ ពួក​ឧទ្ទាម​នោះ​អះអាង​ កាលពី​ថ្ងៃ​ទី​២៨ ​មីនា​ ថា…

សង្គ្រាម​អ៉ីរ៉​ង់ ៖ នេះ​ជា​ល់ើក​ដំបូង​ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាមក ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​សម្ព័ន្ធមិត្ត​អ៉ី​រ៉​ង់ វាយប្រហារ​លើ​អ៉ី​ស្រា​អែ​ល​ក្រោយ​ពី​ស្ងាត់ស្ងៀម​មួយ​រយៈ​។ ពួក​ឧទ្ទាម​នោះ​អះអាង​ កាលពី​ថ្ងៃ​ទី​២៨ ​មីនា​ ថា បាន​វាយប្រហារ​ទីតាំង​ច្រើន​ក​ន្ហែ​ង​របស់​អ៉ី​ស្រា​អែ​ល​ជួយ​ទ្រទ្រង់​ដល់​ការ​តស៊ូ​របស់អ៉ី​រ៉​ង់ និង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​។

ពួក​ហ៊ូ​ធី​អះអាង​ថា​ ការ​វាយប្រហារ​របស់​ខ្លួន​នឹង​បន្ត​ទៀត រហូត​ដល់​អ៉ី​ស្រា​អែ​ល​បញ្ឈប់​ការ​វាយលុក​ខាង​យោធា​របស់​ខ្លួន​លើ​គ្រប់់​រណសិរ្ស​ ។ ការ​វាយប្រហារ​របស់​ពួក​ហ៊ូ​ធី​ជាមួយ​ការ​បាញ់​ស្រោក​មី​ស៊ី​ល សំដៅលើ​បណ្ដា​ទីតាំង​រសើប​របស់​អ៉ី​ស្រា​អែ​ល​ ។ ពួក​ហ៊ូ​ធី​អះអាង​កាលពី​ថ្ងៃ​ទី​២៧​មីនា​ថា ពួក​គេ​នឹង​ចូល​ប្រឡូក​ក្នុង​សង្គ្រាម ប្រសិនបើ​ការ​វាយប្រហារ​ប្រឆាំង​អ៉ី​រ៉​ង់​នៅ​បន្ត និង​ប្រសិនបើ​ប្រទេស​នានា​ចូលរួម ក្នុង​ការ​វាយលុក​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល ឬ​ប្រសិនបើ​មាន​ការ​វាយប្រហារ​ចេញពី​សមុទ្រ​ក្រហម​។

អ្នកនាំពាក្យ​យោធា​របស់​ហ៊ូ​ធី​លោក​យ៉ា​ហ៍​យ៉ា​សា​រេ​ថ្លែង​តាម​បណ្ដាញ​សង្គម​X ថា យើង​ត្រៀម​ធ្វើ​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​ប្រសិនបើ សម្ព័ន្ធមិត្ត​ថ្មី​ជាមួយ​អា​មេ​រិ​ក​ និងអ៉ីស្រា​អែ​ល​ធ្វើ​ប្រតិបត្តិការ​ប្រទូស្ត​រ៉ា​យ​ចំពោះ​អ៉ី​រ៉​ង​ និង​ប្រទេស​អ៊ិ​ស្លា​ម​ទាំងអស់ ចេញពី​សមុទ្រ​ក្រហម​និង​ក្នុង​ករណី​មានការ​បន្ត​បង្កើន​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​។ លោក​ក៏​អះអាង​ដែរ​ថា​ ពួក​ហ៊ូ​ធី​នឹង​ឆ្លើយ​តប​រាល់​វិធាន​ការ​អយុត្តិធម៌​ប្រឆាំង​យេ​ម៉ែ​ន​។

ពួក​ហ៊ូ​ធី​ស្និទ្ធ​អ៉ី​រ៉​ង់​ដែល​ត្រួតត្រា​ផ្លែ​កមួយ​ធំ​របស់​ប្រទេស ធ្លាប់​វាយប្រហារ​ប្រឆាំងអ៉ី​ស្រា​អែ​ល​ជា​ច្រើន​លើក និង​បណ្ដា​នាវា​ពាណិជ្ជកម្ម​ក្នុង​សមុទ្រ​ក្រហម ក្នុង​សង្គ្រាម​រវាង​អ៉ី​ស្រា​អែ​ល​ និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា រវាង​ឆ្នាំ​២០២៣​និង​២០២៥​។ ការ​បាញ់​មី​ស៊ីល​ និង​ការ​ប្រើ​ដ្រូ​ន​បាន​នាំ​ឲ្យ​មានការ​ស្ទះ​ដល់​ការ​ធ្វើ​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​នោះ ដែល​បច្ចុប្បន្ន​ប្រើ​ប្រាស់​ជា​ពិសេស ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ដឹក​ប្រេង​ចេញ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ច្រក​
សមុទ្រ​ហ័​រ​មូស ជា​ច្រក​ដែល​អ៉ី​រ៉​ង់​កំពុង​បិទ​ខ្ទប់​។

ពួក​ហ៊ូ​ធី​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​ហក់​ចូល​ក្នុង​ការ​ប្រទូស្ត​រ៉ា​យ​នៅឡើយ តែ​ប្រមុខ​ក្រុម​ឧទ្ទាម​ដ៏​ខ្លាំង​នោះ​ធ្លាប់​បាន​គំរាម​ថា ពួក​គេ​នឹង​ហក់​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ដោយ​មិន​មាន​ពេល​កំណត់​ប្រសិនបើ​សង្គ្រាម​ទាមទារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ