ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅពិនិត្យការសាកល្បង
ម៉ូទ័រ ប្រើប្រេងឥន្ធនៈរឹងមានកម្លាំងរុញខ្លាំង ដោយលោកសម្ដែងការអបអរសាទរថា នោះជាការឈានមុខមួយដែលអាចពង្រឹងសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៩មីនា របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA ។
ការសាកល្បងនោះ ហាក់ដូចជាបញ្ជាក់ថា លោកគីម ជុងអ៊ុន មានបំណងពង្រីក និងធ្វើទំំនើបកម្មបណ្ដាមីស៊ីលដែលអាចបាញ់ដល់ទ្វីបអាមេរិក ។
ការសាកល្បងនោះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកគីមជុងអ៊ុន ថ្លែងក្នុងសភាដែលលោកសន្យាពង្រឹងលក្ខន្តិកៈមហាអំណាចនុយក្លេអ៊ែរសម្រាប់ប្រទេសលោក ហើយលោកចោទប្រកាន់អាមេរិកថា ជាភេរវកម្មរដ្ឋ និងជាអ្នកឈ្លានបានកម្រិតពិភពលោកដែលលោកចង់និយាយសំដៅលើសង្គ្រាមនៅមជ្ឈឹមបូព៌ា ៕

ចែករំលែកព័តមាននេះ