ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភពលោក​ញ័រ​រន្ធត់​៖ អ៉ីរ៉​ង់​វាយប្រហារ​រោងចក្រ​អាលុយមីញ៉ូម​យក្ស​នៅ​បា​រ៉ែ​ន និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដើម្បី​សងសឹក​អា​មេ​រិ​ក

1 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់់ ៖ អ៉ី​រ៉​ង់​អះអាង​ នា​ថ្ងៃ​ទី​២៩ ​មីនា​ ថា​ បាន​វាយប្រហារ​ទីតាំង​រំលាយ​អា​លុយ​មី​នី​ញ៉ូ​ម​សំខាន់​បំផុត​នៃ​ពិភពលោក​នៅ​ប្រទេស​បា​រ៉ែ​ន ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​ស្ទះ​ដ៏​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ពិភព​ក្រោយ​១​ខែ​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។…

សង្គ្រាម​អ៉ីរ៉​ង់់ ៖ អ៉ី​រ៉​ង់​អះអាង​ នា​ថ្ងៃ​ទី​២៩ ​មីនា​ ថា​ បាន​វាយប្រហារ​ទីតាំង​រំលាយ​អា​លុយ​មី​នី​ញ៉ូ​ម​សំខាន់​បំផុត​នៃ​ពិភពលោក​នៅ​ប្រទេស​បា​រ៉ែ​ន ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​ស្ទះ​ដ៏​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ពិភព​ក្រោយ​១​ខែ​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។

អ៉ី​ស្រា​អែ​ល​ និងអ៉ី​រ៉​ង់​បន្ត​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ កាលពី​ថ្ងៃ​ទី​២៩ ​មីនា ហើយ​ប្រទេស​ជា​ច្រើន​នៅ​តំបន់់​ឈូង​សមុទ្រ​ពែ​រ្ស៍ រៀបរាប់​ពី​ការ​វាយប្រហារ​ថ្មី​ៗ​របស់​អ៉ី​រ៉​ង់​ប្រឆាំង​ដែនដី​ពួក​គេ​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ីរ៉​ង់​អះអាង​តាម​វិទ្យុ​-ទូរទស្សន៍​រដ្ឋ​ថា ការ​វាយប្រហារ​ដោយ​មី​ស៊ីល​ និង​ដ្រូ​ន​ទាំងឡាយ​កាលពី​ថ្ងៃ​ទី​២៨​ មីនា បណ្ដាល​ឲ្យ​ខូចខាត​រោងចក្រ​អា​លុយ​មី​នី​ញ៉ូ​ម​ធំ​២​នៅ​បា​រ៉ែ​ន​ និង​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

រោងចក្រ​រំលាយ​អា​លុយ​មី​នី​ញ៉ូ​ម​ALBA ជា​រោងចក្រ​ធំ​បំផុត​មួយ ក្នុង​ចំណោម​រោងចក្រ​ធំ​ៗ​នៃ​ពិភពលោក ធ្លាប់​ប្រកាស​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៥ ​មីនា ​ពី​ការ​បិទ​១៩% នៃ​សមត្ថភាព​ផលិតក​ម្ម​របស់​ខ្លួន ប្រឈម​មុខ​នឹង​ការ​ស្ទះ​ការ​ផ្គត់ផ្គង់ ដោយសារ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​អ៉ី​រ៉​ង់​។ រោងចក្រ​នោះ​អះអាង​ កាលពី​ថ្ងៃ​ទី​២៩​មីនា​ថា និយោជិត​របស់​ខ្លួន​២​នាក់​រង​របួសស្រាល ក្នុង​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ ​និង​ថា កំពុង​តែ​វាយតម្លៃ​លើ​ទំហំ​នៃ​ការ​ខូចខាត​ក្នុង​រោងចក្រ​ខ្លួន​។

រួច​កាលពី​ថ្ងៃ​ទី​២៨​ មីនា​ ក្រុមហ៊ុន​ EGA ប្រកាស​ថា រោងចក្រ​របស់​ខ្លួ​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ជា​រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ​២​របស់​ខ្លួន នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​រង​របួស​។ កង​ឆ្មាំ​បដិវត្តន៍អ៉ី​រ៉​ង់​និយាយ​ថា​សហគ្រាស​ទាំងនោះ បង្កើត​ឡើង​ដោយសារ​ការ​បោះទុន​វិនិយោគ​និង​ការ​ចូលរួម​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ឧស្សាហកម្ម​យោធា របស់​កងទ័ព​អា​មេ​រិ​ក​។ ការ​វាយប្រហារ​នោះ​ជា​ការ​វាយប្រហារ​សងសឹក ចំពោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​ប្រឆាំង​ហេដ្ឋារច នា សម្ព័ន្ធ​ឧស្សាហកម្ម​នៅ​អ៉ី​រ៉​ង់​ ។

កង​ឆ្មាំ​បដិវត្តន៍​ក៏​គំរាម​ផង​ដែរ​វាយប្រហារ​ប្រឆាំង​បណ្ដា​សាកលវិទ្យាល័យ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​ធ្វើ​ឲ្យ​ខូចខាត​សាកលវិទ្យាល័យ​២​នៅ​អ៉ី​រ៉​ង់​។ ការ​បាញ់​មី​ស៊ីល​និង​ការ​បញ្ជូន​ដ្រូ​ន​នៅ​បន្ត​កាលពី​ថ្ងៃ​ទី​២៩​មីនា​ក្នុង​តំបន់​ទាំងមូល​។ នៅ​ក្រុង​តេ​ហេ​រ៉​ង់​លាន់ឮ​ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​នា​ថ្ងៃ​ទី​២៨​មីនា​នៅ​ភាគ​ខាងជើង​ក្រុង​នោះ​ ។

នៅ​អ៉ី​ស្រា​អែ​ល​ដូច​ជា​យប់​មុន​ៗ​ដែរ កងទ័ព​រៀបរាប់​ពី​បណ្ដា​មី​ស៊ីលអ៉ីរ៉​ង់ កំពុង​ហោះ​សំដៅ​ដែនដី​ខ្លួន និង​ស្នើ​ដល់​ប្រ​ជន​ឲ្យ​ស្ថិត​ក្នុង​ទីជម្រក​។ រោងចក្រ​ចម្រាញ់​ប្រេងកាត​សំខាន់​មួយ​របស់​អ៉ី​ស្រា​
អែ​ល​នៅ​ក្រុង​រ៉ា​ហ្វា​ហ៍​រង​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​។ គុយ​វ៉ែត​និង
​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ក៏​រាយការណ៍​ដែរ​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​និង​មី​ស៊ី​ល នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩​មីនា​។

ចំណែក​អា​មេ​រិ​ក​វិញ​កំពុង​រៀបចំ ប្រតិបត្តិការ​តាម​ជើង​គោក​នៅ​អ៉ី​រ៉​ង់​។ តាម​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​រៀបចំ​ប្រតិបត្តិការ វាយប្រហារ​តាម​ជើង​គោក ពេល​ដែល​អា​មេ​រិ​ក​កំពុង​តែ​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ថា ប្រធានាធិបតី​មាន​បំណង​បញ្ជូន​នា​ពេល​ខាង​មុខ​នេះ នូវ​ទាហាន​យ៉ាងតិច​១០.០០០​នាក់​មក​កាន់​ម​ជ្ឈឹ​ម​បូព៌ា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ