ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ផ្ទះ ១​ខ្នង​ជូន​ដល់​អតីត​យុទ្ធ​ជន ​ជា​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​ថ្ងៃ​ទី​២៩…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ប្រគល់​ផ្ទះ​១​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​អតីត យុទ្ធ​ជន និង​និវត្តជន​កម្ពុជា និង​កសាង​ដោយ​សម្ដេច​មហា​បវរ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ជូន​ដល់​អតីត​យុទ្ធ​ជន​ម្នាក់​ឈ្មោះ ប៉ា​ង សន ភេទ​ប្រុស​អត្តលេខ RA07001062 រស់នៅ​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​សម្រាល​ដល់​ទុក្ខ​លំបាក និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃលោកតា​ពិតជា​រំភើប​ក្នុង​ចិត្តជា​ខ្លាំង ។

ក្រោយ​ទទួល​បាន​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ហើយ​លោកតា​ក៍បាន​ជូនពរ​ឱ្យ​សម្តេច មាន​សុខភាព​ល្អ កម្លាំង​មាំមួន​និង​ប្រាជ្ញា​ឈ្លាសវៃ​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ​។ លោកតា​ក៏​បាន​ជូនពរ​ដល់​លោក​ជំទាវ​និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​ក្នុង​ដឹកនាំ​ខេត្ត​ប៉ៃលិន​ឲ្យ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

លោកតា​បញ្ជាក់​ថា គាត់​រក​អ្វី​ថ្លែង​ពុំ​បាន​នោះ​ឡើយ មាន​តែ​លើក​ម្រាមដៃ​ដប់ ​សូម​ថ្លែងអំណរគុណ​ម្តង​ហើយ​ម្តងទៀត ព្រោះ​នេះ​ជា​ជីវិត​ចុង​ក្រោយ​របស់​គាត់ ដែល​មានផ្ទះ​ថ្មី​សម្រាប់​ស្នាក់​នៅ​នា​ពេល​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ