កម្ពុជានាំចេញជាង១១ពាន់លានដុល្លារ តែនាំចូលជាង១២ពាន់លាន
- ភ្នំពេញ
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលចេញផ្សាយ កាលពីថ្ងៃច័ន្ទបានអះអាងថា កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ១១,១២ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ ដែលជាការកើនឡើង២១,៧ភាគរយធៀបនឹងឆ្នាំមុន។
របាយការណ៍នេះបាននិយាយថា គោលដៅនាំចេញកំពូលទាំង៥របស់កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ជប៉ុន ចិន និងកាណាដា ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានរាយការណ៍ពីការនាំចូលសរុបចំនួន១២,២៦ពាន់លានដុល្លារ ក្នុងអំឡុងពេលខែមករា ដល់ខែមេសាឆ្នាំនេះ ពោលគឺការកើនឡើង១៨,៣ភាគរយធៀបនឹងឆ្នាំមុន ។
គោលដៅដែលកម្ពុជានាំចូលនៅក្នុងរយៈពេលនេះ គឺមានចិន វៀតណាម សិង្ហបុរី ថៃ និងម៉ាឡេ
ស៊ី ។

ចែករំលែកព័តមាននេះ