ខេត្តក្រចេះ ៖ ក្រុមការងារត្រួតពិនិត្យពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តក្រចេះ ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី១២ ខែឧសភានេះ ។
នៅវេលាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ឯក រដ្ឋ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីមន្ត្រីស្ថានីយកាំពី ខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៧ គ.មលេខ៣៣០(ក្បែររង្វង់មូលខ្លាស្ទុះ) ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន២គ្រឿង មានបិទឡូហ្គោ TS ដោយលើសទម្ងន់កំណត់ ចំនួន២៤តោន និង៣៣តោន គិតជាភាគរយស្មើនឹង៦០% និង ៧៣% ៕





ចែករំលែកព័តមាននេះ