ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រកាសជំហរនៅអង្គការសហប្រជាជាតិ៖ មិនអនុញ្ញាតឱ្យការឆបោ.កអនឡាញក្លាយជាលេសសម្រាប់ការឈ្លានពានទឹកដី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​ប្រាប់​វេទិកា​អន្តរជាតិ នៅ​អង្គការសហប្រជាជាតិ​ថា អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​អន​ឡាញ និង​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើ​ជា​លេស​សម្រាប់​ការ​រំ​លោ​.​ភ​បំពាន ឬ​ការ​ឈ្លានពាន​ទឹកដី ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​ប្រាប់​វេទិកា​អន្តរជាតិ នៅ​អង្គការសហប្រជាជាតិ​ថា អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​អន​ឡាញ និង​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើ​ជា​លេស​សម្រាប់​ការ​រំ​លោ​.​ភ​បំពាន ឬ​ការ​ឈ្លានពាន​ទឹកដី ។

លោក ឌឿ​ក វណ្ណ​រិ​ទ្ធិ អគ្គ​ទីប្រឹក្សា បាន​ចូលរួម​ថ្លែង​នៅ​ក្នុង​វេទិកា​ត្រួតពិនិត្យ​ឡើង​វិញ​នៃ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IMRF) លើក​ទី​២ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ទីស្នាក់ការ​អ​.​ស​.​ប​. ក្នុង​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦ បាន​បញ្ជាក់​ថា ៖« កម្ពុជា​សូម​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើ​ជា​លេស​សម្រាប់​ការ​រំ​លោ​.​ភ​បំពាន ឬ​ការ​ឈ្លានពាន​ទឹកដី​» ។

ក្នុង​សេចក្តីថ្លែងការណ៍​លោក ឌឿ​ក វណ្ណ​រិ​ទ្ធិ អគ្គ​ទីប្រឹក្សា បាន​គូសបញ្ជាក់​បន្ថែម​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល រួម​ទាំង​ការ​អនុម័ត​ច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​មានកា​រវិ​វត្ត ហើយ​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​សូម​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើ​ជា​លេស​សម្រាប់​ការ​រំ​លោ​.​ភ​បំពាន ឬ​ការ​ឈ្លានពាន​ទឹកដី ។

អគ្គ​ទីប្រឹក្សា​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​កតិកាសញ្ញា​ពិភពលោក ស្តី​ពី​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព របៀបរៀបរយ និង​ស្របច្បាប់ (GCM) ដើម្បី​ផ្តល់​ជា​អត្ថប្រយោជន៍​ជាក់ស្តែង​សម្រាប់​ជន​ចំណាកស្រុក និង​សង្គម តាម​រយៈ​ផែនការ​អនុវត្ត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤-២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ