ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ពី​ការ​ខិតខំ​​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះព្រំដែន​រវាងកម្ពុជា​-​ថៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​បទេស​អា​មេ​រិ​ក​ពី​ការ ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦…


រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​បទេស​អា​មេ​រិ​ក​ពី​ការ ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ជំទាវ Allison Hooker អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​អាម៉េរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ ដើម្បី​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អាម៉េរិក បន្ថែម​ទៀត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​សន្ទុះ​ជា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ហើយ​បាន​អះអាង​ការ​ប្តេជ្ញា​ចិត្ត​សា​ជា​ថ្មី ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក រួម​មាន វិស័យ​ការពារ​ជាតិ សន្តិសុខ និង​កិច្ច​ខំប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សហរដ្ឋ​អាម៉េរិក​ចំពោះ​ការ​គាំទ្រ​លើ​ដំណើរការ​សន្តិភាព​រវាង​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​របស់​កម្ពុជា​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ពេញលេញ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈ​ក ម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​តាម​រយៈ​មធ្យោបាយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ