ប្រទេសវៀតណាម៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងគេងពេលយប់មួយគ្រឿង បានបុករនាំងចែកទ្រូងផ្លូវក្បែរផ្លូវជាតិលេខ១ ក្នុងខេត្តដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម នាវេលាម៉ោងប្រហែល ២:៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។
ក្រោយបុករនាំងចែកទ្រូងផ្លូវផ្ទួនៗ រថយន្តបានឈប់ ហើយអណ្តាតភ្លើងបានឆាបឆេះពីផ្នែកខាងក្រោម រីករាលដាលយ៉ាងលឿនពេញរថយន្ត។ បើទោះបីអ្នកបើកបរបានស្រែកឱ្យអ្នកដំណើររត់គេចខ្លួនក៏ដោយ ក៏មនុស្សជាច្រើនមិនអាចចេញទាន់ពេលវេលាបាន។
ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងភ្លើងក្នុងរយៈពេលប្រមាណ ៣០នាទី និងបានរកឃើញសាកសពជនរងគ្រោះ ៧នាក់ នៅក្នុងរថយន្ត ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ចែករំលែកព័តមាននេះ