ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា នៅពេលបើកម៉ាស៊ីនត្រជាក់ មិនគួរបើកទ្វារ ឬបង្អួចចំហជាបន្តបន្ទាប់ ព្រោះខ្យល់ត្រជាក់នឹងរត់ចេញ ខណៈខ្យល់ក្តៅចូលមកវិញ ធ្វើឱ្យម៉ាស៊ីនដំណើរការខ្លាំង ស៊ីភ្លើងច្រើន និងកាត់បន្ថយអាយុកាលឧបករណ៍។
ការបិទបន្ទប់មិនបណ្តាលឱ្យខ្វះអុកស៊ីសែនភ្លាមៗទេ ប៉ុន្តែគួរបើកបង្អួចឱ្យខ្យល់ចេញចូល ១០–១៥នាទី មុន ឬក្រោយប្រើម៉ាស៊ីនត្រជាក់ ដើម្បីប្តូរខ្យល់ក្នុងបន្ទប់។ លើសពីនេះ ការបិទវាំងនន កំណត់សីតុណ្ហភាពសមស្រប សម្អាតតម្រងខ្យល់ និងប្រើកង្ហារជួយបញ្ជូនខ្យល់ត្រជាក់ ក៏អាចជួយឱ្យបន្ទប់ត្រជាក់លឿន និងសន្សំសំចៃថាមពលផងដែរ៕
ចែករំលែកព័តមាននេះ