ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្ដិនៅសង្កាត់​ចោម​ចៅ​ទី​៣

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣:០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្ដិ​) ប្រព្រឹត្ត​បទល្មើស​កាល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៧:៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ចំនួន​០២​នាក់​៖
១.​ឈ្មោះ ហ៊ុយ សុ​ផា​រាជ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខែ្ម​រ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​ព្រីង​ខាង ត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២.​ឈ្មោះ សុ ខុន​វិ​ផា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខែ្ម​រ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕