ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គេងមិនលក់ព្រោះតាមដានព័ត៌មាន? អ្នកជំនាញប្រាប់វិធី​ជួយឱ្យគេងស្កប់ស្កល់

10 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការតាមដានព័ត៌មាននយោបាយ ឬព្រឹត្តិការណ៍ដែលបង្កភាពតានតឹងខ្លាំង អាចធ្វើឱ្យមនុស្សមួយចំនួនគេងមិនលក់ ឬភ្ញាក់ញឹកញាប់ពេលយប់។ អ្នកជំនាញព្រមានថា ប្រសិនបើការគេងមិនលក់ក្លាយជារ៉ាំរ៉ៃ វាអាចបង្កើនហានិភ័យជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងៗ។

ដើម្បីការពារការគេងមិនលក់ អ្នកជំនាញណែនាំឱ្យឈប់តាមដានព័ត៌មាន និងបណ្ដាញសង្គមយ៉ាងហោចណាស់ ១ ម៉ោងមុនចូលគេង ជៀសវាងការប្រើទូរស័ព្ទពេលភ្ញាក់កណ្ដាលយប់ មិនគួរផឹកស្រា ឬទទួលទានកាហ្វេច្រើនដើម្បីដោះស្រាយបញ្ហាដំណេក ហើយបើគេងមិនលក់លើស ៣០ នាទី គួរក្រោកទៅធ្វើសកម្មភាពសម្រាកអារម្មណ៍ក្នុងពន្លឺស្រាល រួចទើបត្រឡប់មកគេងវិញ។

អ្នកជំនាញក៏ណែនាំឱ្យរក្សាម៉ោងគេងឱ្យទៀងទាត់ ប្រើគ្រែសម្រាប់ការគេងប៉ុណ្ណោះ និងកុំបារម្ភខ្លាំងពេកអំពីការគេង ព្រោះការថប់បារម្ភអាចធ្វើឱ្យបញ្ហាគេងមិនលក់កាន់តែរ៉ាំរ៉ៃ។ ប្រសិនបើបញ្ហានេះបន្តយូរ គួរស្វែងរកការព្យាបាលដោយ ការព្យាបាលអាកប្បកិរិយា និងការគិតសម្រាប់ការគេងមិនលក់​ដែលត្រូវបានទទួលស្គាល់ថាជាវិធីព្យាបាលមានប្រសិទ្ធភាពខ្ពស់៕