ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងប្រចណ្ឌ ! យុវជន២នាក់ត្រូវក្រុមយុវជន៥ នាក់ព្រួតវា.យក្នុងផាប់មួយកន្លែង ក្រោយទៅញ៉ែសង្សារគេ

57 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖⁨⁩ ⁨​យុវជន​២​នាក់ ត្រូវ​យុវជន​មួយ​ក្រុម​ព្រួត​វា​.​យ ព្រោះតែ​ទៅ​ញ៉ែ​សង្សារ​គេ​នៅ​ក្នុង​ផាប់​មួយ​កន្លែង ដែល​ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖⁨⁩ ⁨​យុវជន​២​នាក់ ត្រូវ​យុវជន​មួយ​ក្រុម​ព្រួត​វា​.​យ ព្រោះតែ​ទៅ​ញ៉ែ​សង្សារ​គេ​នៅ​ក្នុង​ផាប់​មួយ​កន្លែង ដែល​ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ ESCAPE តាម​បណ្ដោយ​ផ្លូវ​លេខ​៦០៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​ទាំងនោះ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

ចំពោះ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ ក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច បើក​ការ​ស្រាវជ្រាវ​ធ្វើការ​បង្ក្រាប​បាន​បន្តបន្ទាប់ រហូត​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ករណី​ហិ​.​ង្សា​ដោយ​ចេតនា​(​ទំនាស់​ពាក្យ​សំដី​គ្នា​ផ្តើម​ចេញពី​ការ​ប្រចណ្ឌ​សង្សារ​) មិន​ដល់​១​ថ្ងៃ​ផង នាំ​មក​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ​នាំ ។ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល ។

១-​ជន​រង​គ្រោះ​ឈ្មោះ សុង លី​ហ៊ា​ង រង​របួស​ជាំភ្នែក​ខាងឆ្វេង , រយះ​ចុង​ចិញ្ចើម​ស្ដាំ និង​រលាត់​ប្រអប់ដៃ​ទាំង​សងខាង (​ដោយសារ​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ វា​.​យ​នៅ​ពេល​កើតហេតុ​) ។
២-​ជន​រង​គ្រោះ​ឈ្មោះ ជា សម្បត្តិ​លី​ហួរ របួស​រលាត់ស្បែក​ដៃ​ខាងឆ្វេង (​ដោយសារ​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​វាយ​នៅ​ពេល​កើតហេតុ​) ។

ដោយឡែក​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់​:
១-​ឈ្មោះ សំ សុ​ភ័ក​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត​ឆ្នាំ​ទី​៣ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ភូមិ​បុរី​កម្មករ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ឆេ​ន ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ អោម លីង​ជុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
៤-​ឈ្មោះ ប៉ុន ចាន់​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​៤ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
៥-​ឈ្មោះ ឡុ​ង រតន​:​មិ​នា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ