ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ីរ៉ង់ឈានចូលដល់ខែទី២៖ បាតុកម្មយក្ស «No Kings» រាលដាលពេញសហរដ្ឋ​អា​មេរិក ប្រឆាំងលោក ត្រាំ និងការបិទច្រក Hormuz

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​នេះ​ សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​គម្រប់​១​ខែ​ហើយ​ និង​កំពុង​បន្ត មិនដឹង​ថា​ តើ​ត្រូវ​បញ្ចប់​តាម​របៀប​ណា ​ទោះបី​មុន​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ធ្លាប់​លើក​ពី​ការ​កម្ទេច​អស់ហើយ​បណ្ដា​មី​ស៊ីល…

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​នេះ​ សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​គម្រប់​១​ខែ​ហើយ​ និង​កំពុង​បន្ត មិនដឹង​ថា​ តើ​ត្រូវ​បញ្ចប់​តាម​របៀប​ណា ​ទោះបី​មុន​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ធ្លាប់​លើក​ពី​ការ​កម្ទេច​អស់ហើយ​បណ្ដា​មី​ស៊ីល កង​នាវាចម្បាំង​និង​បណ្ដា​ទីតាំង​យោធា​អ៉ី​រ៉​ង​សំខាន់​ៗ​ក៏​ដោយ​ចុះ​។ ចំណែក​ខាងអ៉ីរ៉​ង់​វិញ ​នៅ​តែ​ឃើញ​អាច​តបត​ចំពោះ​អ៉ី​ស្រា​អែ​ល និង​កងទ័ព​អា​មេ​រិ​ក​យ៉ា​ចាស់ដៃ និង​វាយប្រហារ​បណ្ដា​ប្រទេស​ជា​ប់​ជិតខាង ដែល​មាន​មូលដ្ឋាន​យោធា​អា​មេ​រិ​កបាន​ខ្លាំងក្លា​នៅ​ឡើយ ។ ម្យ៉ាងទៀត​អ៉ី​រ៉​ង​អាច​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​នាំ​ឲ្យ​តម្លៃ​ប្រេង​និង​ឧ​ស័​ន្ម​ឡើង​កាន់តែ​ខ្ពស់ បង្កើន​ក្ដី​បារម្ភ​ដល់​ពិភពលោក​ទាំងមូល​ ។

ចំពោះ​សង្គ្រាម​ដ៏​បំផ្លិចបំផ្លាញ​ និង​ចំណាយ​សែន​ខ្ពស់​នេះ​ពិសេស​សម្រាប់​អា​មេ​រិ​ក ដែល​អូស​បន្លាយពេល​យូរ​តទៅ​ទៀត នាំ​ឲ្យ​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​លោក​ត្រាំ​ប្រ​ឆាំង​នយោបាយ​អន្តោ​ប្រវេសន៍​របស់​លោក ​និង​សង្គ្រាម​ប្រឆាំងអ៉ី​រ៉​ង់​ក្នុង​ពាសពេញ​សហរដ្ឋអាមេរិក​ ។ ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ហែ​ក្បូន ចូលរួម​ដោយ​ពួក​តារា​ល្បី​ៗ ហើយ​នាំ​គ្នា​ស្រែក​ពាក្យ​ដូច​ជា​គ្មាន​ពួក​តាំងខ្លួន​ជា​ស្ដេច គ្មាន​ICE គ្មាន​សង្គ្រាម​ ។ ពី​មី​នី​ប៉ូលិស​ដល់​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​ឬ​បូ​ស្តុ​ន ពួក​បាតុករ​បាន​ដើរ​ហែ​ក្បួន ជាមួយ​ប៉ង់​កាត​ចារ​ពាក្យ​ប្រឆាំង​សង្គ្រាម​និង​លើក​រូបភាព​ជា​និ​មិ្ម​​ត្ត​រូប​សន្តិភាព​ក្រោយ​រយៈពេល​១​ខែ​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​និង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នា​ខែវិច្ឆិកា​។

June 14, 2025, New York, New York, USA: A sign reads ”No Kings In America”. No Kings Day protests sweep the U.S.—over 100,000 rally in New York City demanding democracy and justice. (Credit Image: © Carlos Chiossone/ZUMA Press Wire)/SIPA60024605_000037/ZEUS/2506150832

ចលនា​NO KINGS( គ្មាន​ស្ដេច​) ប្រកាស​ពី​ការ​រៀបចំ​បាតុកម្ម​ដ៏​ធំ​នេះ សម្រាប់​ថ្ងៃ​ទី​៣​ប្រឆាំង​លោក​ត្រាំ​។ បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​នា​ថ្ងៃ​ទី​២៨​មីនា មាន​មនុស្ស​ចូលរួម​ក្នុង​ទូ​ទាំង​អា​មេ​រិ​ក​ដល់​យ៉ាង​តិច​៨​លាន​នាក់ ក្នុង​ក្បួន​បាតុកម្ម​ដល់​៣៣០០​។ អតីត​យុទ្ធ​ជន​អា​មេ​រិ​ក​ម្នាក់​អាយុ​ត្រឹម​៣៦​ឆ្នាំ​ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ក្រុង​អ​ត្ល​ង់​តា​រដ្ឋ​ច​ច​ជៀ​ថ្លែង​ថា យើង​យល់​ថា​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​កំពុង​រង​ការ​គំរាមកំហែង​ច្រើន​បែប​យ៉ាង​ណាស់​។ សភាពការណ៍​មិនមែន​ធម្មតា​ទេ​និង​មិន​អាច​ទទួលយក​បាន​។ នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ពួក​បាតុករ​និយាយ​ថា​លោក​ត្រាំ​គ្រាន់តែ​និយាយ​កុហក​។ ខ្ញុំ​គិត​ថា​មនុស្ស​កាន់តែ​ច្រើន​កំពុង​ផ្ទុះ​កំហឹង​ហើយ​អ្វី​ៗ​នឹង​មានការ​ផ្លាស់​ប្ដូរ​សន្សឹម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ