ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញការបណ្តេញអតីតមន្ត្រីនគរបាលចរាចរណ៍ម្នាក់ចេញពីក្របខ័ណ្ឌ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​បំភ្លឺ​ស្តី​ពី​ការ​អនុវត្តន៍​ល្មើស​វិន័យ​នគរបាល​ជាតិ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ចំពោះ ឈ្មោះ ស៊ិ​ន សុភា អតីតមន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តី​បំភ្លឺ​ស្តី​ពី​ការ​អនុវត្តន៍​ល្មើស​វិន័យ​នគរបាល​ជាតិ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ចំពោះ ឈ្មោះ ស៊ិ​ន សុភា អតីតមន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា​នេះ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យ​បាន​យល់​ជ្រាប​: អំពី​ការ​ប្រព្រឹត្ត​ល្មើស​វិន័យ​នគរបាល​ជាតិ​របស់​ឈ្មោះ ស៊ិ​ន សុភា អតីតមន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍ ដែល​ក្នុង​ពេល​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​សាង​កំហុសឆ្គង​ជា​បន្តបន្ទាប់​បង្ក​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​នគរបាល​ជាតិ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ស្លូតត្រង់ ដែល​កន្លង​មក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផ្តល់​ឱកាស​ឲ្យ​ឈ្មោះ ស៊ិ​ន សុភា កែប្រែ​កំហុសឆ្គង​នៅ​ការិយាល័យ​បុគ្គលិក​ជា​ច្រើន​ដង តែ​ឈ្មោះ ស៊ិ​ន សុភា មិន​ព្រម​កែខ្លួន​ហើយ​នៅ​តែ​បន្ត​សាង​កំហុសឆ្គង​។​ល្មើស​វិន័យ​របស់​អតីត​អនុសេនីយ៍ទោ ស៊ិ​ន សុភា មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រួម​មាន​:

-កាលពី​អំឡុង​ឆ្នាំ​២០២១: ឈ្មោះ ស៊ិ​ន សុភា កន្លង​មក​ធ្លាប់​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា ដោយ​បាន​ប្រើប្រាស់​ឯកសណ្ឋាន សញ្ញា​ស័ក្ដិ បង្ហោះ​ជា​វី​ដេ​អូ​ចម្រៀង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​Tik Tok ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាល​ជាតិ ហើយ​ត្រូវ​បាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ក្រោម​រូបភាព បន្ថយ​ឋានន្តរស័ក្ដិ​ចំនួន​១​ថ្នាក់​។

-កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៤: ឈ្មោះ ស៊ិ​ន សុភា យក​ជន​ស៊ី​វិល​ឲ្យ​ចុះ​អនុវត្ត​ការងារ​ជំនាញ​នៅ​គោលដៅ​របស់​ខ្លួន​គ្រប់គ្រង រៀបចំ​ឲ្យ​ឈ្មោះ យឹ​ម សុ​ផា​ណា ផ្ទេរ​ប្រាក់​ផាកពិន័យ​ក្លែងក្លាយ​ទំលាក់​កំហុស​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​ស្តុ​ប​ក្ដាន់​ពីរ និង​ផ្ដើមគំនិត​បង្កើត​ផេ​ក​ក្លែងក្លាយ​ឈ្មោះ គង់ ម៉ូ​លី​កា បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដាក់​កំហុស​លើ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្តុ​ប​ក្តាន់​ពីរ ថា​មាន​ភាព​អសកម្ម ដែល​ខ្លួន​បាន​រៀបចំ ដែល​ធ្វើ​ឲ្យ​សាធារណៈ​មតិ​រិៈ​គន់​ស្ថាប័ន​នគរបាល​ជាតិ​។

-កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤: ឈ្មោះ ស៊ិ​ន សុភា ឃាត់​រថយន្ត​១​គ្រឿង ល្មើស​ភ្លើង សញ្ញា​ចរាចរណ៍ មិន​មាន​បណ្ណ​បើកបរ​នៅ​ចំណុច​ស្តុ​ប​អូរ​បែក​ក្អម បុគ្គល​រូប​នេះ បាន​ប្រើប្រាស់ វិធានការ​ស្របច្បាប់​គំរាម​ទារប្រាក់ ដោយ​យក​តួនាទី​សិទ្ធ​អំណាច​គាបសង្កត់ ដើម្បី​ផលប្រយោជន៍ ។

ចាត់ចែង​បញ្ជា​ឲ្យ​មន្ត្រី​នាំ​រថយន្ត​ចេញពី​គោលដៅ ដើម្បី​បិទ​បាំង​ពី​មហាជន និង​មាន​ភាព​ងាយស្រួល​ដល់​ការ​ដាក់​សម្ពាធ​ក្នុង​ការ​ទារប្រាក់ រហូត​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​បាន​ឡើង​តោង​ខាងក្រោយ​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ថត​សកម្មភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម ។

សកម្មភាព​នេះ​បាន​លាក់បាំង​ព័ត៌មាន មិន​រាយការណ៍​ជូន​នាយការិយាល័យ ដើម្បី​មាន​គោលការណ៍​ដោះស្រាយ មុន​ហេតុការណ៍​មិន​ទាន់​ផ្ទុះ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ក្រោម​រូបភាព ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​បន្ថយ ឋានន្តរស័ក្ដិ​ចំនួន​១​ថ្នាក់ ។

-​កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥: គឺ​ផ្ដើម​ចេញពី​ការ​មិន​សប្បាយចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ​ការិយាល័យ ដែល​ពុំ​បាន​ដាក់​ឈ្មោះ​រូបគេ (​ស៊ិ​ន សុភា​) ចុះ​គោលដៅ ទើប​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត ឈាន​ដល់​បែកធ្លាយ​ឯកសារ​ផ្ទៃក្នុង​អង្គភាព​ឲ្យ​ទៅ​សារព័ត៌មាន​យក​បង្ហោះ​ខ្លឹមសារ​វាយប្រហារ​មក​លើ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​រាល់​ខ្លឹមសារ​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ