ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំងឡង់ព្រមានអាមេរិក កុំឱ្យបង្វែរអាវុធសម្រាប់អ៊ុយក្រែន យកទៅប្រើក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់

5 ខែ មុន

សង្គ្រាមអ៉ីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ហ្វាំ​ង​ឡង់​ លោក​ANTTI HAKKANEN ្​ ​ថ្លែងប្រាប់​EURONEWS កាលពី​ថ្ងៃ​ទី​២៨ ​មីនា​ ថា លោក​មិន​ចង់​ឲ្យ​បណ្ដា​អាវុធ​ដែល​ពួក​អឺរ៉ុប​ទិញ​ពី​អា​មេ​រិ​ក សម្រាប់​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន ​ត្រូវ​បាន​ពង្វាង​យក​ទៅ​ធ្វើសង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់​ឡើយ​។

លោក​ANTTI HAKKANEN​ថ្លែង​ថា ហ្វាំ​ង​ឡង់​ជឿជាក់​ថា អា​មេ​រិ​ក​គោរព​បណ្ដា​កុងត្រា​ដែល​បាន​ចុះហត្ថលេខា ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប​ជា​សមាជិក​អូតង់ ដែល​បាន​ទិញ​អាវុធ​ទាំងនោះ​សម្រាប់​អ៊ុយ​ក្រែ​ន​ពី​បណ្ដា​សហគ្រាស​យោធា​អា​មេ​រិ​ក ​។ បញ្ហា​នោះ​ បន្ទាប់​មក​ត្រូវ​បាន​លើក​ក្នុង​អត្ថបទ​មួយ​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ដែល​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន គ្រោង​ពង្វាង​បណ្ដា​ឧបករណ៍​យោធា​សំខាន់​ទាំងនេះ សម្រាប់​ផ្ដល់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន យក​ទៅ​ប្រើ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​វិញ​។
ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​EURONEWS រដ្ឋមន្ត្រី​ការពារ​ប្រទេស​ហ្វាំ​ង​ឡង់​ថ្លែង​ថា យើង​ជឿជាក់​ថា​យន្តការ​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​នឹង​ដំណើរការ​ប្រសិនបើ​មាន​បញ្ហា នោះ​ប្រាកដ​ណាស់​យើង​ត្រូវ​ធ្វើការ​វាយតម្លៃ​ជា​ថ្មី​ដល់​សភាពការណ៍​។

អាវុធ​ដែល​ពួក​អឺរ៉ុប​ទិញ​ពី​អា​មេ​រិ​ក​សម្រាប់​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន រួម​មាន​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ត្រូវការ​ខ្លាំង សម្រាប់​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​ល​ និង​ដ្រូ​ន​រុ​ស្ស៊ី ដែល​ទិញ​ក្នុង​ក្រប​ខណ្ឌ​ប្រ​ព័​ន្ទ​PURL​របស់​អូតង់ ដែល​អាច​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អូតង់​ទិញ​ពី​សហរដ្ឋអាមេរិក​បណ្ដា​អាវុធ​សម្រាប់​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​ ។

អគ្គលេខាធិការ​អូតង់​លោក​MARK RUTTE ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា បណ្ដា​ឧបករណ៍​យោធា​ដែល​ចាំបាច់​សម្រាប់​ផ្ដល់​ដល់​ក្រុង​គៀវ ក្នុង​នោះ​មាន​បណ្ដា​ឧបករណ៍​ស្ទាក់​កម្ទេច​នៅ​បន្ត​មក​ដល់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​មានការ​បារម្ភ​ថា បើ​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​នៅ​បន្ត ហើយ​បណ្ដា​អាវុធ​ស្តុក​ក្នុង​បណ្ដា​ឃ្លាំង​អា​មេ​រិ​ក​កាន់តែ​ខើច នោះ​នឹង​មានការ​សម្រេច ប្រមូល​អាវុធ​ទាំងនេះ​សម្រាប់​យក​ទៅ​ប្រយុទ្ធ​ជាមួយអ៉ី​រ៉​ង់​វិញ​។

ប្រព័ន្ធ​ង​PURL​ ពេល​នេះ​ផ្ដល់​ប្រមាណ​ជា​៧៥%​គ្រាប់​មីស៊ីល​សម្រាប់​ប្រព័ន្ធ​ការពារ​អាកាស​ប៉ា​ទ្រី​យ៉ូ​តរបស់​អ៊ុយ​ក្រែ​ន និង​៩០%​គ្រាប់​សម្រាប់​ប្រើ ក្នុង​ប្រព័ន្ធ​ការពារ​អាកាស​ផ្សេង​ៗ​ទៀត​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ារ​កូ​រ៉ូ​ប៊ី​យ៉ូ​លើក​ឡើង​ថា ការ​ជួយ​ទ្រទ្រង់​របស់​ក្រុង​វ៉ាស៊ី​ន​តោន​ដល់​អ៊ុយ​ក្រែ​ន រង​ការ​គំរាមកំហែង​ប្រសិនបើ​បណ្ដា​សម្ព័ន្ធមិត្ត​អឺរ៉ុប មិន​ជួយ​អា​មេ​រិ​ក ក្នុង​ការ​ការពារ​សន្តិសុខ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ទេ​នោះ ​៕

©Eurokinissi/ZUMAPRESS.com/MAXPPP – February 27, 2022, Athens, Greece: Athens has decided to send defense equipment to Kiev, including Kalashnikov rifles, ammunition and anti-tank weapons. (Credit Image: © Eurokinissi via ZUMA Press Wire)