ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ស្ថាពរ​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក ​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ស្ថាពរ​ដោយ​សម្លេង​១១២​ លើ​១១២​សម្លេង​ ។ ​សម័យ​ពេញអង្គ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​៣០​…

រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក ​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ស្ថាពរ​ដោយ​សម្លេង​១១២​ លើ​១១២​សម្លេង​ ។ ​សម័យ​ពេញអង្គ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​។

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៧ ដោយ​មាន​របៀបវារៈ​ចំនួន​ពីរ រួម​មាន​៖ ១-​ការ​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ២-​ការ​ពិភាក្សា​អនុម័ត សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បា ប់​ស្តី​ពី​ការ​បោះ​ឆ្នោត ជ្រើស តាំង​សមាជិក​ព្រឹទ្ធ សភា​។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ ក៏បាន​អនុ​ម័ ត​លើ​សេចក្តី​ព្រាង​សេចក្តីសម្រេច ស្តី​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​នានា​នៃ​រដ្ឋ​សភា​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ អន្តរ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ក្នុង​ស្មារតី​បុ​រេ​សកម្ម​ដើម្បី ពង្រឹង​សន្តិ​សុខ​ឌី​ជី​ថ​ល និង​កិច្ច​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បាន​បើក កិច្ចប្រជុំ​ពិភាក្សា និង​ដេញដោល​ស៊ីជម្រៅ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ពិ​និ ត្យ​លើ «​សេចក្តីព្រាង ច្បាប់​ស្តី​ពី ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​។ ​តំណាង​រាជរដ្ឋាភិបាល ឯកឧត្តម កើត
រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ធ្វើការ​ពន្យល់ និង​បំភ្លឺ​យ៉ាង​លម្អិត​អំពី​ភាព​ចាំបាច់ និង​គោលបំណង យុទ្ធសាស្ត្រ​នៃ សេចក្តីព្រាងច្បាប់​នេះ​ ។

​តំណាង​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ជូន​អន្តរ​គណៈកម្មការ​រដ្ឋសភា​ថា ឧក្រិដ្ឋកម្ម ឆបោក​ឆ្លង ដែន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​វិ​វត្ត​ក្លាយជា​កង្វល់​សកល ដែល​ទាមទារ​ឱ្យ​កម្ពុជា​មាន «​ឧបករណ៍​គតិយុត្តិ​» ដ៏​រឹង​មាំ​សម្រាប់​បង្ក្រាប​ ។ ​សេចក្តីព្រាងច្បាប់​នេះ​ មាន ៥ ជំពូក និង​២៤ មាត្រា ដោយ​ក្នុង​នោះ​បាន​កំណត់ បង្កើត​បទ​ល្មើ ស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន៥បន្ថែម​ទៀត រួម​មាន​៖ បទ​ឆបោក​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា​, បទ​រៀបចំ​ឬ ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​, បទ​ជ្រើសរើស​ឬ បណ្តុះបណ្តាល​បុគ្គល​ឱ្យ ប្រព្រឹត្ត​បទល្មើស​, បទ​ប្រមូល​ទិន្នន័យ​ឯកជន​ក្នុង​ចេតនា​ទុច្ចរិត និង​ការ​បង្កើត​ទម្រង់ ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់​ ។

​ឆ្លងកាត់​ការ​ពិភាក្សា​យ៉ាង​ផុលផុស សមាជិក​អន្តរ​គណៈកម្មការ​រដ្ឋសភា​បាន​លើក​ឡើង​នូវសំណួរ​ដេញដោល​ជា​ច្រើន​លើ​ចំណុច​គន្លឹះ​ៗ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សង្គតិភាព និង​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ស្រប​តា ម​បរិបទ​ជាក់ស្តែង​នៃ​សង្គម​ ។

​អង្គប្រជុំ​បាន​សម្រេច​ឯកភាព​លើ​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់​នេះ ដោយ​វាយតម្លៃ​ថា ​ជា​ការ​រៀបចំ​ឡើង​ប្រកបដោយ​វិទ្យាសាស្ត្រ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​អនុស​ញ្ញាអង្គ​ការ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​បទឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។​

ជោគជ័យ​នៃកិច្ច​ពិភាក្សា​រវាង​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​ភាគី​រាជរដ្ឋាភិបាល​លើ​សេ ច​ក្តី​ព្រាង​ច្បាប់​នេះ​គឺជា​ជំហាន​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ជា​ខែល​ការពារ​សុវត្ថិភាព​សង្គម​ដ៏​រឹង​មាំ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​យុគ​សម័យ​ឌី​ជី​ថ​ល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ