ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» ដំណាក់កាលទី២

1 នាទី មុន
  • តាកែវ

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ដំណាក់កាល​ទី​២ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា​នេះ​ថា ៖…

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ដំណាក់កាល​ទី​២ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា​នេះ​ថា ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ដឹកនាំ​ក្រុមការងារ រដ្ឋបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ទីតាំង​គ្រោង​ត្រៀម​រៀបចំ ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្នុង​ដំណាក់កាល​ទី​២ ស្ថិត​នៅ​ភូមិ​ត្រើយ​ឃ្លោក ឃុំ​ដូង​ខ្ពស់ ស្រុក​បូ​រី​ជលសារ នា​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

មាន​ប្រសាសន៍​ចុះ​ពិនិត្យ​មើល​ទីតាំង​ជាក់ស្ដែង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាន​លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ផ្លូវទឹក​ដ៏​ធំ​មួយ ដែល​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ពាណិជ្ជកម្ម ។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ដឹក​ជញ្ជូន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

ឯកឧត្តម អភិបាលខេត្ត បាន​គូសបញ្ជាក់​ថា ប្រ​សិន​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​ថ្ងៃ​ទី​១១ ខែមេសា​ខាង​មុខ និង​មានការ​បើក ការដ្ឋាន​សាងសង់ ក្នុង​ដំណាក់កាល​ទី​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ឆ្លងកាត់​ខេត្តតាកែវ មាន​ប្រវែង​ប្រមាណ​៥៨​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់ ស្រុក​-​ក្រុង​ចំនួន​៦ រួម​មាន ៖ ស្រុក​អង្គរ​បូ​រី ស្រុក​ព្រៃកប្បាស ស្រុក​ទ្រាំង ស្រុក​បូ​រី​ជលសារ ស្រុក​កោះអណ្ដែត និង​ស្រុក​គិរីវង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ