សង្គ្រាមអ៉ីរ៉ង់ ៖ មួយខែ បន្ទាប់ពីការវាយប្រហារលើអ៉ីរ៉ង់ ប្រធានសភាប្រទេសនោះថ្លែង កាលពីថ្ងៃទី២៩ មីនា ថា អាមេរិកបានរៀបចំជាសម្ងាត់ផែនការវាយលុកតាមជើងគោកប្រឆាំងប្រទេសលោក ដោយធ្វើជាសាធារណៈការខិតខំប្រឹងប្រែងខាងការទូតសំដៅបញ្ចប់សង្គ្រាម។

ក្នុងសេចក្ដីប្រកាសមួយផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការអ៉ីរ៉ង់IRNA អ៉ីលោកម៉ូហាម៉ាដបាក់
ហ័រហ្គាលីបាហ្វអះអាងថា សត្រូវបានបញ្ជូនជាសាធារណៈបណ្ដាសំណើចរចា ទាំងដោយរៀបចំជាសម្ងាត់ ការវាយលុកតាមជើងគោកមួយ។ កងកម្លាំងយើងរង់ចាំការមកដល់នៃកងទាហានអាមេរិកនៅទីលាន ដើម្បីវាយប្រហារនិងដាក់ទណ្ឌកម្មពួកគេ រួមជាមួយបណ្ដាសម្ព័ន្ធមិត្តតំបន់ផងដែរ។
លោកអំពាវនាវដល់ប្រជាជនអ៉ីរ៉ង់ឲ្យរួបរួមគ្នា ដោយគូសបញ្ជាក់ថា ប្រទេសកំពុងតែធ្វើសង្គ្រាមពិភពលោកចម្បងមួយ ដែលមកទល់ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់បំផុតមួយ។ យើងជឿជាក់ថាយើងអាចដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក ធ្វើឲ្យគេសោកស្ដាយដែលមកវាយប្រហារអ៉ីរ៉ង់ និងធ្វើឲ្យសិទ្ធិស្របច្បាប់របស់យើងមានតម្លៃ ។
តាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលដកស្រង់សម្ដីបណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា មន្ទីរប៉ង់តាហ្គោនបានរៀបចំផែនការវាយប្រហារតាមជើងគោកចាប់តាំងពីច្រើនសប្ដាហ៍មកហើយ។ ប្រតិបត្តិការបែបនោះនឹងមានរហូតដល់ការលុកលុយទ្រង់ទ្រាយធំលើអ៉ីរ៉ង់។ តាមអ្នកទទួលខុសត្រូវទាំងនោះថា ការវាយលុកចូលអ៉ីរ៉ង់នឹងចូលរួមជាពិសេសដោយកងកម្លាំងពិសេសនិងកងទាហានដទៃៗទៀត ៕
ចែករំលែកព័តមាននេះ