ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទីអ្នកសម្របសម្រួល៖ ប៉ាគីស្ថានអះអាងថាអាមេរិក និងអ៊ីរ៉ង់មានទំនុកចិត្តលើខ្លួន សម្រាប់ការចរចាបញ្ចប់សង្គ្រាមនាពេលខាងមុខ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប៉ា​គី​ស្ថាន​ប្រកាស​ នា​ថ្ងៃ​ទី​២៩ ​មីនា ​ថា នឹង​ទទួល​នា​ពេល​ខាង​មុខ​នេះ ​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក​ និង​អ៉ី​រ៉​ង់ ដោយ​ការ​ប្រកាស​បែប​នេះ​ធ្វើ​ឡើង​ទោះ​មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ណាមួយ​របស់​អា​មេ​រិ​ក​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប៉ា​គី​ស្ថាន​ប្រកាស​ នា​ថ្ងៃ​ទី​២៩ ​មីនា ​ថា នឹង​ទទួល​នា​ពេល​ខាង​មុខ​នេះ ​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក​ និង​អ៉ី​រ៉​ង់ ដោយ​ការ​ប្រកាស​បែប​នេះ​ធ្វើ​ឡើង​ទោះ​មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ណាមួយ​របស់​អា​មេ​រិ​ក​ និងអ៉ី​រ៉​ង់​នៅឡើយ​ក្ដី រួច​ក៏​មិន​ច្បាស់​ដែរ ​ដែល​ការ​ចរចា​នោះ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ឡើយ​។

រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​គី​ស្ថាន​លោក​អ៉ីសាក់​ដា​ថ្លែង​ថា ប៉ា​គី​ស្ថាន​រីករាយ​ដែលអ៉ី​រ៉​ង់​និង​អា​មេ​រិ​ក​សុទ្ធតែ​សម្ដែង​ទំនុកចិត្ត​លើ​តួនាទី​របស់​យើង​ជា​អ្នក​ជួយ​សម្របសម្រួល សម្រាប់​ការ​ចរចា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​បណ្ដា​ថ្ងៃ​ខាង​មុខ​ ។

លោក​លើក​បែប​នេះ​ ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ បន្ទាប់​ពី​ការ​ជួប​គ្នា​នៅ​ក្រុង​អ៉ី​ស្លា​
ម៉ា​បា​ដ​របស់​អ្នកការទូត​ជាន់ខ្ពស់​តួ​ក​គី អេ​ហ្ស៊ីប​ និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោ​កថា ​រដ្ឋមន្ត្រី​ការ​បរ​ទេស​របស់​ប្រទេស​ទាំងនេះ​​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​របស់​ប៉ា
​គីស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ