សង្គ្រាមអ៉ីរ៉ង ៖ ទោះមានការប្រកាសរបស់ប៉ាគីស្ថានពីការចាត់ចែងឲ្យមានការចរចាគ្នា រវាងអ៉ីរ៉ង់និងអាមេរិក ដើម្បីរកច្រកចេញបញ្ចប់សង្គ្រាមក្ដី តែនៅថ្ងៃទី២៩ មីនា អ៉ីស្រាអែលបន្តការវាយប្រហារខ្លាំងក្លាថ្មីលើក្រុងតេហេរ៉ង់ ។ ទីភ្នាក់ងារព័ត៌មានអាមេរិកAP មុនពាក់កណ្ដាលយប់ថ្ងៃទី២៩មីនា បានផ្សាយវីដេអូមួយបង្ហាញពីផ្សែងខ្មៅខ្មួលហុយចេញពីកន្លែងឆាបឆេះដ៏ធំមួយនៅក្រុងតេហេរ៉ង់រដ្ឋធានីអ៉ីរ៉ង់។

មុននេះកងទ័ពអ៉ីស្រាអែលគូសបញ្ជាក់ថា បណ្ដាយន្តហោះប្រដេញរបស់ខ្លួន រយៈពេល២៤ម៉ោងចុងក្រោយនេះ បានទម្លាក់គ្រាប់បែកជាង១២០គ្រាប់លើក្រុងតេហេវរ៉ង់។ សំដៅលើបណ្ដាទីតាំងស្រាវជ្រាវយោធានិងបណ្ដារោងចក្រ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់រាយការណ៍ថា សង្កាត់ជាច្រើននៃរដ្ឋធានីរងការដាច់ភ្លើង បន្ទាប់ពីការវាយប្រហារបណ្ដាទីតាំងអគ្គិសនី ។
ទន្ទឹមគ្នានេះដែរ ប្រធានសភាអ៉ីរ៉ង់លោកម៉ូហាម៉ាដបាក់ហ័រកាលីបាហ្វថ្លែងថា ការចរចាគ្រាន់តែជាការបិទបាំងមួយបន្ទាប់ពីការមកដល់នៃកងទាហានម៉ារីនអាមេរិក២៥០០នាក់ សម្រាប់ការបុកច្រាំងតាមនាវាAMPHIBIESវាយប្រហារតាមជើងគោក។ អ៉ីរ៉ង់ក៏គំរាមផងដែរវាយប្រហារលើលំនៅឋានរបស់បណ្ដាមេបញ្ជាការនិងរបស់បណ្ដាអ្នកទទួលខុសត្រូវខាងនយោបាយអាមេរិក និងអ៉ីស្រាអែលក្នុងតំបន់។ អ្នកនាំពាក្យម្នាក់របស់ទីបញ្ជាការដ្ឋានកងទ័ពអ៉ីរ៉ង់លើកឡើងពីគោលដៅវាយប្រហារសំដៅលើផ្ទះរបស់ពលរដ្ឋអ៉ីរ៉ង់ក្នុងទីក្រុងផ្សេងៗ និងពីសកម្មភាពអាក្រក់ដទៃៗទៀតដែលអ៉ីរ៉ង់ត្រូវតបតវិញ។
សង្គ្រាមក៏គំរាមផងដែរ ដល់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នរបស់ពិភពលោក ដោយសារការបិទច្រក
សមុទ្រហ័រមូសរបស់អ៉ីរ៉ង់។ អ៉ីរ៉ង់កាលពីថ្ងៃទី២៩ មីនា បានព្រមានពីការវាយប្រហារថ្មីៗរបស់ខ្លួន បន្ទាប់ពីការវាយប្រហារតាមអាកាសប៉ះពាល់ដល់សាកលវិទ្យាល័យទាំងឡាយរបស់ខ្លួន ដោយ
អ៉ីស្រាអែលថាសាកលវិទ្យាល័យមួយចំនួនត្រូវបានប្រើ សម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍នុយក្លេអ៊ែរ ។
នាវាផ្ទុកយន្តហោះអាមេរិកUSS ABRAHAM LINCOLN ក្លាយជាគោលដៅសំខាន់នៃការវាយប្រហារបស់អ៉ីរ៉ង់ ដែលគំរាមវាយប្រហារនាវាផ្ទុកយន្ហហោះអាមេរិកនោះ ប្រសិនបើមកដល់ចម្ងាយអាចវាយប្រហារបាន។ តាមពិតទៅ នាវាផ្ទុកយន្តហោះនោះជាសមាសភាពគន្លឹះមួយនៃកម្លាំងយោធាអាមេរិក ។ បណ្ដានាវាផ្ទុកយន្តហោះប្រាកដណាស់ជាមូលដ្ឋានអាកាសចរណ៍អណ្ដែតលើផ្ទៃទឹកដែលអាចដាក់ពង្រាយបណ្ដាយន្តហោះប្រយុទ្ធ ដោយមិនចាំបាច់ពឹងផ្អែកលើមូលដ្ឋានអាកាសចរណ៍នៅលើដី ។
ដោយឡែក ទោះបីភាពតានតឹង និងការប្រយុទ្ធគ្នានៅបន្ត អ៉ីរ៉ង់បានសម្រាលការរិតដ្បិតមួយចំនួនលើបណ្ដានាវាពាណិជ្ជកម្មក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយកាលពីយប់ថ្ងៃទី២៨មីនាអនុញ្ញាតឲ្យនាវា២០គ្រឿងថែមទៀតដោតទង់ជាតិប៉ាគីស្ថានឆ្លងកាត់ ៕
La ville de Téhéran est bombardée par les aviations israélienne et américaine depuis samedi.
ចែករំលែកព័តមាននេះ