រាជធានីភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានជូនដំណឹងស្តីពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ BA.3.2 ដែលហៅឈ្មោះថា Cicada គឺជាពូជពង្សកូនចៅរបស់ប្រភេទ Omicron ដែលធ្លាប់ឆ្លងកន្លងមក ។ នេះបើយោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសនាព្រឹកថ្ងៃទី៣០ ខែមីនានេះ ។
អង្គការសុខភាពពិភពលោកចាត់ទុក វ៉ារ្យ៉ង់បំប្លែងថ្មី ស្ថិតនៅក្រោមការតាមដាន (Variants of Monitoring) ។ មេរោគនេះបានរកឃើញនៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស និងមិនទាន់រកឃើញឆ្លងមកតំបន់យើងនៅឡើយទេ ។
ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថា មានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ។ នាយកដ្ឋាននឹងធ្វើបច្ចុប្បន្នភាពនូវការវិវត្តន៍នៃមេរោគបំប្លែងថ្មីនេះ ៕
ចែករំលែកព័តមាននេះ