ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លែង​ហាម​ឃាត់​កប៉ាល់​ដែល​ចង់​ដឹក​ប្រេង​ទៅ​គុយ​បា​ទៀត​ហើយ

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់ត្រាំ​ឱ្យ​តម្រុយ​ថា​លោក​ផ្លាស់​ប្ដូរ​ជំហរ​វិញ​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​បិទ​ខ្ទប់​ប្រេង​មិន​ឱ្យ​ដឹក​ចូល​ប្រទេស​គុយ​បា​។ មាន​ន័យ​ថា​លោក​នឹង​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​អាច​បើក​ចូល​​ដែន​សមុទ្រ​គុយ​បា​ដើម្បី​ផ្ដល់​ការ​ផ្គត់​ផ្គង់​សម្រាប់​ប្រទេស​នៅ​សមុទ្រ​ការីប៊ីន​មួយ​នេះ​។ លោក​ត្រាំ​ថ្លែង​កាល​ពី​យប់​មិញ​ថា​លោក​មិន​យល់​ទាស់​ទេ​ប្រសិនបើ​ប្រទេស​ណា​មួយ​ដឹក​ប្រេង​ឆៅ​ចូល​គុយ​បា​។ ការ​ថ្លែង​​​ដូច្នេះ​​ចំ​ពេល​ដែល​​​គេ​ឃើញ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​បើក​ទៅ​កៀក​កំពង់​ផែ​គុយ​បា​។ ​ប្រទេស​នេះ​កំពុង​ត្រូវ​ការ​ប្រេង​យ៉ាង​ខ្លាំង​ដើម្បី​ដំណើរ​ការ​រោង​ចក្រ​អគ្គិស​នី​ជា​ពិសេស​។ យោង​តាម​ទិន្ន​​ន័យ​ដែល​តាម​ដាន​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ គេ​ឃើញ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​ដែល​ធ្លាប់​តែ​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​អាមេរិក​នោះ​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​គុយ​បា​កាល​ពី​ថ្ងៃ​អាទិត្យ​​។ គេ​រំពឹង​ថា​កប៉ាល់​នោះ​នឹង​បើក​​ទៅ​ដល់​កំពង់​ផែ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​គឺ​ជា​ការ​ជួយ​ស្រោច​ស្រង់​ប្រទេស​គុយបា​ឱ្យ​មាន​ដង្ហើម​ដក​បាន​ស្រួល​ឡើង​វិញ​ខណៈ​ដែល​ប្រទេស​នេះ​ស្ទើរ​តែ​ដួល​រលំ​បះ​ជើង​ដោយ​សារអាមេរិក​បិទ​ខ្ទប់​​​ប្រេង​ឆៅ​​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់ត្រាំ​ឱ្យ​តម្រុយ​ថា​លោក​ផ្លាស់​ប្ដូរ​ជំហរ​វិញ​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​បិទ​ខ្ទប់​ប្រេង​មិន​ឱ្យ​ដឹក​ចូល​ប្រទេស​គុយ​បា​។ មាន​ន័យ​ថា​លោក​នឹង​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​អាច​បើក​ចូល​​ដែន​សមុទ្រ​គុយ​បា​ដើម្បី​ផ្ដល់​ការ​ផ្គត់​ផ្គង់​សម្រាប់​ប្រទេស​នៅ​សមុទ្រ​ការីប៊ីន​មួយ​នេះ​។ លោក​ត្រាំ​ថ្លែង​កាល​ពី​យប់​មិញ​ថា​លោក​មិន​យល់​ទាស់​ទេ​ប្រសិនបើ​ប្រទេស​ណា​មួយ​ដឹក​ប្រេង​ឆៅ​ចូល​គុយ​បា​។ ការ​ថ្លែង​​​ដូច្នេះ​​ចំ​ពេល​ដែល​​​គេ​ឃើញ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​បើក​ទៅ​កៀក​កំពង់​ផែ​គុយ​បា​។ ​ប្រទេស​នេះ​កំពុង​ត្រូវ​ការ​ប្រេង​យ៉ាង​ខ្លាំង​ដើម្បី​ដំណើរ​ការ​រោង​ចក្រ​អគ្គិស​នី​ជា​ពិសេស​។

យោង​តាម​ទិន្ន​​ន័យ​ដែល​តាម​ដាន​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ គេ​ឃើញ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​ដែល​ធ្លាប់​តែ​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​អាមេរិក​នោះ​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​គុយ​បា​កាល​ពី​ថ្ងៃ​អាទិត្យ​​។ គេ​រំពឹង​ថា​កប៉ាល់​នោះ​នឹង​បើក​​ទៅ​ដល់​កំពង់​ផែ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​គឺ​ជា​ការ​ជួយ​ស្រោច​ស្រង់​ប្រទេស​គុយបា​ឱ្យ​មាន​ដង្ហើម​ដក​បាន​ស្រួល​ឡើង​វិញ​ខណៈ​ដែល​ប្រទេស​នេះ​ស្ទើរ​តែ​ដួល​រលំ​បះ​ជើង​ដោយ​សារអាមេរិក​បិទ​ខ្ទប់​​​ប្រេង​ឆៅ​​​។

ក្រោយ​ការ​ផ្ដួល​រំលំ​លោក​ម៉ាឌូរ៉ូ​ពី​អំណាច​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ រាល់​ការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ដែល​វេណេ​ហ្ស៊ូ​អេឡា​ធ្លាប់​ធ្វើ​សម្រាប់​គុយ​បា​ត្រូវ​អាមេរិក​កាត់​ផ្ដាច់​ទាំង​ស្រុង​។ មិន​តែ​ប៉ុណ្ណោះ លោក​ត្រាំ​ព្រមាន​ប្រើ​ធម៌​ក្ដៅ​ទៅ​លើ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ដឹក​ប្រេង​ឆៅ​ចូល​គុយ​បា​។ ក្រោយ​មក ប្រទេស​ម៉ិក​ស៊ីកូ​ដែល​ធ្លាប់​ផ្គត់​ផ្គង់​ប្រេង​លំដាប់​ទី​២​ទៅ​ឱ្យ​គុយ​បា​ (បន្ទាប់​ពី​វេណេ​ហ្ស៊ូ​អេឡា) ក៏​លែង​ហ៊ាន​ដឹក​ប្រេង​ទៅ​ទី​នោះ​ត​ទៅ​ទៀត​ដែរ​។

ដោយ​ហេតុ​នេះ​ហើយ​ គ្មាន​កប៉ាល់​ដឹក​ប្រេង​ណា​មួយ​ហ៊ាន​បើក​ចូល​ដែន​សមុទ្រ​គុយ​បា​ឡើយ​អស់​រយៈ​ពេល​ជិត​បី​ខែ​កន្លង​ទៅ​នេះ ។ នេះ​បើ​យោង​តាម​ប្រធានា​ធិបតី​គុយ​បា​ លោក​មីហ្គែល ឌីយ៉ាស់​ ខានែល (Miguel Diaz-Canel)។ គុយ​បា​នៅ​ពេល​នេះ​កំពុង​តែ​កើត​មាន​វិបត្តិ​ថាម​ពលធ្ងន់​ធ្ងរ​​។ ពេល​ខ្លះ​ដាច់​ភ្លើង​អគ្គិស​នី​ទូទាំង​ប្រទេស​។ មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​សុខា​ភិបាល​គុយ​បា​អះអាង​ថា​វិបត្តិ​នេះ​ធ្វើ​ឱ្យ​គុយ​បា​មាន​អត្រា​មរណ​ភាព​ហក់​ឡើង​ខ្ពស់​​នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ លោក​ត្រាំ​សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​ប្រជា​ជន​គុយ​បា​ដែល​ត្រូវ​ការ​ថាម​ពល (ប្រេង, ឧស្ម័ន) ជា​ចាំ​បាច់​។ លោក​ថា​លោក​លែង​ប្រកាន់​ត​ទៅ​ទៀត​ហើយ​ ទោះ​បី​ប្រទេស​ណា​ចង់​​ដឹក​ប្រេងទៅ​គុយ​បា​ក៏​បាន​ដែរ​​​ព្រោះ​គុយ​បា​យូរ​ឬ​ឆាប់​គង់​តែ​ដួល​រលំ​ជា​មិន​ខាន​។ លោក​ថា​បើ​ប្រទេស​ណា​ចង់​ដឹក​ប្រេង​ឆៅ​ចូល​គុយ​បា​ក៏​ដឹក​ទៅ​ មិន​ថា​ប្រទេស​រុស្ស៊ី ឬ​ប្រទេស​ណា​ផ្សេង​ឡើយ​។ គុយបា​ដើរ​ដល់​ទី​បញ្ចប់​ហើយ​។ ពួក​គេ​មាន​របប​ដឹក​នាំ​អាក្រក់​។ ពួក​គេ​មាន​ថ្នាក់​ដឹក​នាំ​ដែល​អន់​បំផុត​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ដូច្នេះ ទោះបី​ពួក​គេ​ទទួ​លបាន​ប្រេង​ឆៅ​មួយ​កប៉ាល់​ក៏​ដោយ​ ក៏​​មិន​អាច​ជួយ​ពួក​គេ​បាន​ប៉ុន្មាន​ដែរ​​​​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ