ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​បារាំងរៀបចំ​បវរកញ្ញា​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង

1 នាទី មុន

សហគមន៍​ខ្មែរ​នៅ​បារាំង បាន​រៀបចំ​កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង (Miss Cambodge en France) នៅ​សាល​មហោស្រព Pavillon Baltard ។…

សហគមន៍​ខ្មែរ​នៅ​បារាំង បាន​រៀបចំ​កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង (Miss Cambodge en France) នៅ​សាល​មហោស្រព Pavillon Baltard ។

នេះ​បើ​តាម​លោក លុយ ដា​វីត ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​បារាំង បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ។

លោក​បាន​អះអាង​ថា លើស​ពី​ការ​ប្រកួត​សម្រស់ កម្មវិធី​នេះ គឺជា​ការ​រំលេច​នូវ​សេចក្តី​ថ្លៃថ្នូរ​នៃ​ភាព​ជា​ខ្មែរ និង​ជា​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​វិសេសវិសាល ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្វាហាប់ និង​រស់​រវើក​នៃ​សហគមន៍​ខ្មែរ​នៅ​លើ​ទឹកដី​បារាំង ។

លោក​បាន​បន្ត​ថា តាម​រយៈ​ទេព​កោសល្យ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ យុវតី​ទាំងនេះ​ដែល​ជា​ទូត​សុ​ឆន្ទៈ​ដ៏​ពិតប្រាកដ​នៃ​មរតក​វប្បធម៌​ខ្មែរ​ដើរតួ​ជា​«​ស្ពាន​សូត្រ​» ត​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​បារាំង ។

យុវតី​ទាំងនេះ គឺជា​យុវនារី ដែល​មាន​គ្រឹះ​វប្បធម៌​ពីរ រួម​បញ្ចូល​គ្នា​នូវ​ភាព​ទំនើប និង​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​អត្តសញ្ញាណ​ដើម ដោយ​លើក​ស្ទួយ​កិត្យានុភាព​នៃ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកបដោយ​ភាព​ធន់ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ឆ្ពោះទៅ​កាន់​អនាគត ។

លោក​បាន​បន្ថែម​ថា ស្មារតី​នៃ​ការ​ចែករំលែក និង​កិច្ច​សន្ទនា​អន្តរ​វប្បធម៌​នេះ​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​ឆ្នាំ​២០២៦​នេះ ។ នៅ​ខែវិច្ឆិកា​ខាង​មុខ រាជធានី​ភ្នំពេញ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​«​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០» ដែល​នេះ​សបញ្ជាក់​ពី​តួនាទី​ស្នូល​របស់​កម្ពុជា ក្នុង​មជ្ឈដ្ឋាន​ហ្វ្រ​ង់​កូ​ហ្វូ​ន ក៏​ដូច​ជា ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​របស់​ខ្លួន​ចំពោះ​ពហុភាគី​និយម និង​ការ​លើកកម្ពស់​បេតិកភណ្ឌ​រួម​របស់​យើង ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ និង​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ឆន្ទៈ​ក្នុង​ការ​គាំទ្រ​រាល់​គំនិត​ផ្ដួចផ្ដើម ដែល​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ឧត្តមភាព​នៃ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ