ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ហួស​ពី​ការ​ស្មាន​! កុំ​ទម្លាប់ «ខ្ទប់​កណ្តាស់​» ប្រយ័ត្ន​ដាច់​សរសៃឈា.ម​ដោយ​មិនដឹង​ខ្លួន

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​កណ្តាស់ គឺជា​ប្រតិកម្ម​ធម្មជាតិ​របស់​រាង​កាយ ដើម្បី​បញ្ចេញ​វត្ថុ​ប្លែក​ៗ ធូលី​ដី ឬ​មេរោគ​ចេញពី​ផ្លូវដង្ហើម​។ មនុស្ស​ជា​ច្រើន​តែងតែ​ខ្ទប់​ច្រមុះ និង​មាត់​ឱ្យ​ជិត​នៅ​ពេល​ចង់​កណ្តាស់​ក្នុង​ចំណោម​ចំណោម​មនុស្ស​ច្រើន​ដើម្បី​រក្សា​មារយាទ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ប្រៀប​ដូច​ជា​ការ​បង្ខំ​ឱ្យ​សម្ពាធ​ដ៏​មហាសាល​បោកបក់​ត្រឡប់​ទៅ​ក្នុង​រាង​កាយ​វិញ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​កណ្តាស់ គឺជា​ប្រតិកម្ម​ធម្មជាតិ​របស់​រាង​កាយ ដើម្បី​បញ្ចេញ​វត្ថុ​ប្លែក​ៗ ធូលី​ដី ឬ​មេរោគ​ចេញពី​ផ្លូវដង្ហើម​។ មនុស្ស​ជា​ច្រើន​តែងតែ​ខ្ទប់​ច្រមុះ និង​មាត់​ឱ្យ​ជិត​នៅ​ពេល​ចង់​កណ្តាស់​ក្នុង​ចំណោម​ចំណោម​មនុស្ស​ច្រើន​ដើម្បី​រក្សា​មារយាទ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ប្រៀប​ដូច​ជា​ការ​បង្ខំ​ឱ្យ​សម្ពាធ​ដ៏​មហាសាល​បោកបក់​ត្រឡប់​ទៅ​ក្នុង​រាង​កាយ​វិញ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។

នៅ​ពេល​អ្នក​កណ្តាស់ ខ្យល់​ដែល​បាញ់​ចេញ​មក​មាន​ល្បឿន​លឿន​ខ្លាំង​រហូត​ដល់ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប្រសិនបើ​អ្នក​ខ្ទប់​វា​មិន​ឱ្យ​ចេញ​មក​ក្រៅ សម្ពាធ​ខ្យល់​នេះ​នឹង​រុញច្រាន​ទៅ​កាន់​ផ្នែក​ខាងក្នុង​នៃ​រាង​កាយ ដែល​អាច​បណ្តាល​ឱ្យ ដាច់​សរសៃឈាម​ខួរក្បាល (​ទោះបីជា​ករណី​នេះ​កម្រ​កើត​មាន ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ពិការ ឬ​បាត់បង់​ជីវិត​)​។ ក្រៅពី​នេះ វា​អាច​ធ្វើ​ឱ្យ ដាច់​សរសៃឈាម​ក្នុង​គ្រាប់ភ្នែក បណ្ដាល​ឱ្យ​ភ្នែក​ឡើង​ក្រហម ឬ​ប៉ះពាល់​ដល់​ក្រដាសត្រចៀក រហូត​ដល់​ហូរ​ឈាម​តាម​ត្រចៀក ឬ​ថ្លង់​មួយ​រំពេច​។ ក្នុង​ករណី​ធ្ងន់ធ្ងរ សម្ពាធ​នេះ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​រហែក​សាច់ដុំ​ទ្រូង សាច់ដុំ​ដង្ហើម ឬ​ខូចខាត​បំពង់ខ្យល់​ទៀត​ផង​។

ដើម្បី​សុវត្ថិភាព និង​រក្សា​មារយាទ​ក្នុង​ពេល​តែ​មួយ អ្នកជំនាញ​ណែនាំ​ថា នៅ​ពេល​មាន​អារម្មណ៍​ថា​ចង់​កណ្តាស់ អ្វី​ដែល​ល្អ​បំផុត​គឺ “​បណ្ដោយ​ឱ្យ​វា​ចេញ​មក​តាម​ធម្មជាតិ​”​។ ប្រសិនបើ​អ្នក​នៅ​ក្បែរ​អ្នក​ដទៃ អ្នក​គ្រាន់តែ​ងាក​មុខ​ចេញ រួច​ប្រើ​កន្សែង ឬ​ប្រើ​ផ្នត់​កែងដៃ​ខ្ទប់មាត់ និង​ច្រមុះ ប៉ុន្តែ​ត្រូវ “​ទុក​ចន្លោះ​ឱ្យ​ខ្យល់​ចេញ​ខ្លះ​” កុំ​ច្របាច់​ច្រមុះ​ឱ្យ​ជិតឈឹង​ពេក​។ ការ​ធ្វើ​បែប​នេះ មិន​ត្រឹមតែ​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ទៅ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ការពារ​សរីរាង្គ​សំខាន់​ៗ​ក្នុង​រាង​កាយ​របស់​អ្នក​ឱ្យ​ជៀស​ផុត​ពី​គ្រោះថ្នាក់​ចៃដន្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ