ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​បទេស​ បដិសេធ​ការ​យក​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ទៅ​ធ្វើ​អត្ថាធិប្បាយ បំភ្លៃ​ខុស​ខ្លឹមសារ​ពិត

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​បានប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង ​ចំពោះ​ការ​បំភ្លៃ និង​ចេតនា​ទុច្ចរិត​យក​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សុ​ខុន…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​បានប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង ​ចំពោះ​ការ​បំភ្លៃ និង​ចេតនា​ទុច្ចរិត​យក​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ទៅ​ធ្វើ​អត្ថាធិប្បាយ បំភ្លៃ​ខុស​ខ្លឹមសារ​ពិត ​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ​បាន​បដិសេធ​ការ​យក​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ទៅ​ធ្វើ​អត្ថាធិប្បាយ បំភ្លៃ​ខុស​ខ្លឹមសារ​ពិត ។

ប្រភព​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ប្រជា​ជនភៀសសឹក​ពី​តំបន់​ថ្មដា ស្រុក​វាល​វែង នៃ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ជម្រាប​ជូន​បងប្អូន​នៅ ទីនោះ​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង និង​ដោយ​ប្រើ​យន្តការ​ ដែល​មាន​ស្រាប់​ ។

ជា​អកុសល ក្រុម​ជន​ដែល​មាន​របៀបវារៈ​នយោបាយ​ទុច្ចរិត​ បាន​យក​ប្រសាសន៍​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅ​ធ្វើ​អត្ថាធិប្បាយ​បំភ្លៃ​ខុស​ខ្លឹមសារ​ពិត ដោយ​មូល​បង្កាច់​ថា កម្ពុជា «​សុខចិត្ត​កាត់​ដី ឱ្យ តែ​ថៃ​ឈប់​ឈ្លានពាន តែ​ថៃ​មិន​ព្រម​»​ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូមប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​បំភ្លៃ និង​ចេតនា​ទុច្ចរិត​របស់​ក្រុម​នេះ​ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ជូន​បន្ថែម​ថា នៅ​គ្រប់​វេទិកា ជាតិ និង​អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី តែង​រំលឹក​ថា ប្រទេស​កម្ពុជា ​និង​ថៃ​ មាន​ព្រំដែន​អន្តរជាតិ កំណត់​តាម​ផែនទី​គូស​ដោយ​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម​ ដែល​បង្កើត​ឡើង​តាម​អំណាច នៃ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង​ និង​សៀម​ ។

ឯកឧត្តម ​ឧ​ប​ឧបនាយករដ្ឋមន្ត្រី ក៏​តែង​បាន​បញ្ជាក់​អំពី​ជំហរ​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​។ ក្នុង​ការ​វាស់វែង និង​ផ្ទៀង ផ្ទាត់​ខ្សែ​ព្រំដែន​លើ​ដី​ជាក់ស្តែង ប្រសិនបើ​រក​ឃើញ​ថា​ មានការ​កាន់កាប់​ហួស​ខ្សែ​ព្រំដែន ភាគី​កម្ពុជា ​ក៏​ដូច​ជា​ភាគីថៃ ​ត្រូវ​តែ​ប្រគល់​ដី​ទៅ​វិញ​ទៅ​មក​ទាំង​សងខាង​ដូច​គ្នា ដែល​នេះ​ គឺជា​ឆន្ទៈ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ស្រប​តាម​មរតក​ព្រំដែន ​ដែល​បន្សល់​ទុក​ពី​បារាំង ​។

តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (Joint Boundary Commission/JBC) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុស្សា​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU-2000) កម្ពុជា​បាន​ខិតខំ​ធ្វើការ ជាមួយ​សម​ភាគី​ថៃ ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ហើយ ដើម្បី​វាស់វែង និង​ផ្ទៀងផ្ទាត់​ខ្សែ​ព្រំដែន ឱ្យ​កាន់តែច្បាស់លាស់​នៅ​លើ​ដី​ជាក់ស្តែង និង​ប្រកបដោយ​ភាព​យុត្តិធម៌ ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដែល​ភាគី​ទាំង​ពីរ​បាន ឯកភាព សំដៅ​បង្កើត​ នូវ​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​វិបុលភាព​រួម​គ្នា ​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត ចំពោះ​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​សន្តិវិធី​ដោយ​ផ្អែក​លើ​ច្បាប់ តែ​ទន្ទឹម​នេះ​មិន​ទទួលយក​ជា​ដាច់ខាត​នូវ​ការ​កំណត់ព្រំដែន​តាម​ការ​ប្រើ​កម្លាំង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ