ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្បែរផ្សារព្រែកព្នៅ! រ៉ឺម៉ក​ម៉ូតូលក់ប្រហិត​១​គ្រឿង ត្រូវ​ភ្លើង​ឆេះយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់កំពុងចៀនលក់ឱ្យម៉ូយ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​លក់​ប្រហិត​មួយ​គ្រឿង បានត្រូវបានអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ​ពេល​ដែល​ម្ចាស់​កំពុង​តែ​បើក​លក់​នៅ​តាម​ដងផ្លូវ​។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣០​ខែ​មិ​នា ឆ្នាំ​២០២៦ ​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្សារ​ព្រែក​ព្នៅ ក្ន​ង​ភូមិ​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​លក់​ប្រហិត​មួយ​គ្រឿង បានត្រូវបានអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ​ពេល​ដែល​ម្ចាស់​កំពុង​តែ​បើក​លក់​នៅ​តាម​ដងផ្លូវ​។

ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣០​ខែ​មិ​នា ឆ្នាំ​២០២៦ ​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្សារ​ព្រែក​ព្នៅ ក្ន​ង​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខ​ណៈពេល​ដែល​ម្ចាស់​កំពុង​តែ​ចៀន​ប្រហិត​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់​ដល់​អ្នក​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​។

តាម​នគរបាល បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ធ្លាយ​ទុយោ​ហ្គា​ស​បណ្តាល​អោយ​ឆាបឆេះ​តែ​ម្តង​ ។ ​ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​ឆេះ​រាលដាល​ឡើយ ​គ្រាន់តែ​បណ្តាល​អោយ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​អស់​ទាំងស្រុង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ