ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញ​បិទ​ដែន​អាកាស​របស់​ខ្លួន​​មិន​ឱ្យ​យន្ត​ហោះ​អាមេរិក​ប្រើ​ប្រាស់​ដើម្បី​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​ទេ

9 ម៉ោង មុន

ទី​ក្រុង​ម៉ាឌ្រីត៖ ​អេស្ប៉ាញ​​ប្រកាស​​​បិទ​ដែន​អាកាស​របស់​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​យន្ត​ហោះ​ចម្បាំង​របស់​អាមេរិក​​​បើក​ឆ្លង​កាត់​​​បាន​ឡើយ​ប្រសិន​បើ​យន្ត​ហោះ​ទាំង​នោះ​ចូល​រួម​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ប្រហារ​​អ៊ីរ៉ង់​។ កាល​ពី​មុន​នេះ អេស្ប៉ាញ​ត្រឹម​តែ​មិន​អនុញ្ញាតឱ្យ​អាមេរិក​ប្រើ​ប្រាស់​មូល​ដ្ឋាន​យោធា​របស់​ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​ប្រកាស​របស់​អេស្ប៉ាញ​លើក​ចុង​ក្រោយ​នេះ​មាន​ន័យ​ថា​អេស្ប៉ាញ​បាន​ឈាន​មួយ​ជំហាន​បន្ថែម​ពី​លើ​គោល​ជំហរ​របស់​ខ្លួន​ពី​មុន​​។ នេះ​បើ​យោ​ងតាមការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អេស្ប៉ាញ​ លោក​ស្រី​ម៉ា​ហ្កា​រីតា​ រ៉ូប្លេស (Margarita Robles)​។​…

ទី​ក្រុង​ម៉ាឌ្រីត៖ ​អេស្ប៉ាញ​​ប្រកាស​​​បិទ​ដែន​អាកាស​របស់​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​យន្ត​ហោះ​ចម្បាំង​របស់​អាមេរិក​​​បើក​ឆ្លង​កាត់​​​បាន​ឡើយ​ប្រសិន​បើ​យន្ត​ហោះ​ទាំង​នោះ​ចូល​រួម​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ប្រហារ​​អ៊ីរ៉ង់​។ កាល​ពី​មុន​នេះ អេស្ប៉ាញ​ត្រឹម​តែ​មិន​អនុញ្ញាតឱ្យ​អាមេរិក​ប្រើ​ប្រាស់​មូល​ដ្ឋាន​យោធា​របស់​ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​ប្រកាស​របស់​អេស្ប៉ាញ​លើក​ចុង​ក្រោយ​នេះ​មាន​ន័យ​ថា​អេស្ប៉ាញ​បាន​ឈាន​មួយ​ជំហាន​បន្ថែម​ពី​លើ​គោល​ជំហរ​របស់​ខ្លួន​ពី​មុន​​។ នេះ​បើ​យោ​ងតាមការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អេស្ប៉ាញ​ លោក​ស្រី​ម៉ា​ហ្កា​រីតា​ រ៉ូប្លេស (Margarita Robles)​។​

លោក​ស្រី​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​យើង​មិន​អនុញ្ញាត​ឱ្យ​​ប្រើ​ប្រាស់​មូល​ដ្ឋាន​យោធា​របស់​យើង ឬ​ដែន​អាកាស​របស់​យើង​​ដើម្បី​ចូល​រួម​នៅ​ក្នុង​សកម្ម​ភាព​នានា​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ីរ៉ង់​ជា​ដាច់​ខាត​។ សារ​ព័ត៌​មាន​អែល​ប៉ាអ៊ីស (El Pais) របស់​អេ​ស្ប៉ាញ​បាន​ចុះ​ផ្សាយ​ដំណឹង​នេះ​ដំបូង​គេ​ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រីយោធា​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ​ដោយ​សារ​ការ​បិទដែន​អាកាស​យ៉ាង​ដូច្នេះ យន្ត​ហោះ​យោធា​ដែល​ចង់​ហោះ​ទៅ​កាន់​គោល​ដៅ​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា​ត្រូវ​តែ​​​បង្ខំ​ចិត្ត​​ហោះ​ផ្លូវ​ផ្សេង​ពី​​​អេស្ប៉ាញ​​ក្នុង​នាម​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​មួយ​អាមេរិក​ដូច​គ្នា​។ ប៉ុន្តែ​អេស្ប៉ាញ​​ក៏​មាន​ករណី​លើក​លែង​ខ្លះ​ដែរ​សម្រាប់​​ការ​ហោះ​​ហើរ​ឆ្លង​កាត់​ដែន​អាកាស​របស់​ខ្លួន​នៅ​ក្នុង​ស្ថាន​ភាព​​​អាសន្ន​​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អែល​ប៉ាអ៊ីស​។

ការ​​បិទ​ដែន​អាកាស​នេះ​ជា​ផ្នែក​មួយ​នៃ​ចេតនា​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​ដែល​មិន​ចង់​​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ីរ៉ង់​​ព្រោះ​​អា​មេ​រិក​​​ធ្វើ​សង្គ្រាម​នេះ​​ដោយ​គ្មាន​សួរ​យោបល់​អ្នក​ណា​ទាំង​អស់​ ហើយ​​ជា​ទង្វើ​ខុស​ច្បាប់​អន្តរ​ជាតិ​ទៅ​ទៀត​​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​​​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អេ​ស្ប៉ាញ​ លោក​កាឡូស ​​គូ​អេ​ប៉ូ (Carlos Cuerpo) ឆ្លើយ​តប​ទៅ​​អ្នក​​សារ​ព័ត៌​មាន​ដែល​សួរ​ថា «​តើ​អេស្ប៉ាញ​មិន​បារម្ភ​ទេ​ថា​បើ​បិទ​ដែន​អាកាស​ដូច្នេះ​អាច​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​ទំនាក់​ទំនង​អាមេរិក​-​អេ​ស្ប៉ាញ​?»

នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក​ប៉េ​ដ្រូ​ សាន់​ឆេស (Pedro Sanchez) តែង​តែ​ប្រឆាំង​ជំទាស់​នឹង​ប្រតិ​បត្តិ​ការ​របស់​អាមេរិក និង​អ៊ីស្រា​អែល​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​តាំង​ពី​ដើម​រៀង​មក​។ លោក​ចាត់​ទុក​ថា​ពួក​គេ​ប្រព្រឹត្ត​ទង្វើ​ខ្ជី​ខ្ជា​ និង​ខុស​ច្បាប់​។ តាំង​ពីពេល​អេស្ប៉ាញ​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​មូល​ដ្ឋាន​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់​ លោក​ត្រាំ​បាន​ព្រមាន​​​កាត់​ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​អេ​ស្ប៉ាញរួច​ទៅ​ហើយ​។ ដូច្នេះ បន្ទាប់​ពី​អេស្ប៉ាញ​បិទ​ខ្ទប់​ដែន​អាកាស​ថែម​ទៀត​ គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​ត្រាំ​នឹង​ឆ្លើយ​តប​បែប​ណា​ទេ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ