ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសានវាទរបស់លោក​ត្រាំ៖ គំរាមវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពល និងត្រៀមវាយដណ្ដើមកោះប្រេង Kharg

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គំរាម​ កាលពី​ថ្ងៃ​ទី​៣០​ មីនា​ ថា នឹង​កម្ទេច​បណ្ដា​ធនធាន​ថាមពល​អ៉ីរ៉​ង់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​ប្រទេស​នេះ ពិសេស​បណ្ដា​រោងចក្រ​ចម្រាញ់​ទឹកសមុទ្រ​មក​ជា​ទឹកសាប​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គំរាម​ កាលពី​ថ្ងៃ​ទី​៣០​ មីនា​ ថា នឹង
​កម្ទេច​បណ្ដា​ធនធាន​ថាមពល​អ៉ីរ៉​ង់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​ប្រទេស​នេះ ពិសេស​បណ្ដា​រោងចក្រ​ចម្រាញ់​ទឹកសមុទ្រ​មក​ជា​ទឹកសាប​ ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​មិន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា ​នា​ពេល​បន្តិចទៀត​ទេ​នោះ​ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ ជាមួយ​កាសែត​FINANCIAL TIMES លោក​ត្រាំ​លើក​ឡើង​ថា កងទ័ព​អា​មេ
​រិ​ក​អាច​វាយ​ដណ្ដើម​យក​ទីតាំង​នាំ​ប្រេង​ចេញ​សំខាន់​របស់​អ៉ីរ៉​ង់​នៅ​កោះ​KHARG​ ។ លោក​អះអាង​ថា យើង​អាច​ដណ្ដើម​យក​កោះ​KHARG​ ។ យើង​មានការ​ជ្រើសរើស​ជា​ច្រើន​ ។ ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើងជា​ច្រើន​លើក​ថា ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ខាង​ការទូត ​ទោះបី​អ៉ី​រ៉​ង់​បដិសេធ​ការ​ចរចា​ដោយ​ផ្ទាល់​ក៏​ដោយ​ ។ លោក​បង្កើន​ការ​គំរាមកំហែង​ និង​ដោយ​បញ្ជូន​កង​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់​ថែម​ទៀម​មក​កាន់​ម​ជ្ឈឹ​ម​បូព៌ា ​។

គេ​នៅ​តែ​មិន​ច្បាស់​លើ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត ​ដែល​មាន​ប៉ា​គី​ស្ថាន​ជា​អ្នក​ដើរតួ​ ។ ការ​វាយប្រហារ​មិន​ឈប់​ឈរ​របស់​អ៉ី​រ៉​ង់​ប្រឆាំង​បណ្ដា​ប្រទេស​ជិតខាង​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ អាច​ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ថែម​ទៀត​ដល់​រាល់​ការ​ចរចា​ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​លោក​អេ​ស្មា​អ៉ីល​បា​ហ្គា​អែ​ល ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៣០ ​មីនា​ ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​ទទួល​សំណើ​មាន​១៥​ចំណុច​របស់​រដ្ឋការ​លោក​ត្រាំ​តែ​លោក​ថ្លែង​ថា ពុំ​មានការ​ចរចា​ដោយ​ផ្ទាល់​ណាមួយ​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ឡើយ​ ។ លោក​ចាត់​ទុក​ការ​ទាមទារ​របស់​អា​មេ​រិ​កថា ​ជ្រុល​ហួសពេក ពុំ​ប្រាកដនិយម​និង​មិន​សម​ហេតុផល​ ។

តាម​ប្រធាន​សភា​អ៉ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រកា​លី​បា​ហ្វ​ថា ការ​ចរចា​នៅ​ប៉ា​គី​ស្ថាន​គ្រាន់តែ​ជា​លេស​មួយ​ ដើម្បី​បញ្ជូន​កងទ័ព​អា​មេ​រិ​ក កាន់តែ​ច្រើន​ថែម​ទៀត​មក​កាន់​តំបន់​តែ​ប៉ុណ្ណោះ​។ សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​អ៉ីរ៉​ង់​២​លើក​រួច​មក​ហើយ ក្នុង​ពេល​កំពុង​មានការ​ចរចា ក្នុង​អាណត្តិ​ទី​២​របស់​លោក​ត្រាំ ពិសេស​ ការ​វាយប្រហារ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ មក​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​មក​ទល់​បច្ចុប្បន្ន ​។

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ​ដែល​តាំងពី​យូរ​មក​ហើយ​ចាត់ទុកជា​ឋាន​សូ​គ៌ ក្នុង​តំបន់​មួយ​ដែល​មាន​
អ​ស្ថេ​រ​ភាព ពេល​នេះ​ កំពុង​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សង្គ្រាម​នេះ ហើយ​ប្រទេស​នោះ​ឲ្យ​ដឹង​ថា​ខ្លួន​មាន​បំណង​ចង់​រំសាយ​អាវុធ​អ៉ី​រ៉​ង់ ក្នុង​ក្រប​ខណ្ឌ​នៃ​រាល់​បទ​ឈប់​បាញ់​គ្នា តែ​ពិត​ណាស់​អ៉ី​រ៉​ង់​មិន​ព្រម​ឡើយ​ ។ ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន​លាន់ឮ​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១​មីនា នៅ​ជិត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​សំខាន់​របស់​អ៉ី​ស្រា​អែ​ល ខណៈ​ផ្នែក​មួយ​របស់​ប្រទេស​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់អ៉ី​រ៉​ង់​ជា​ច្រើន​លើក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។

កងទ័ព​អ៉ី​ស្រា​អែ​ល​ក៏​ប្រកាស​ផង​ដែរ​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​២​គ្រឿង​បញ្ជូន​មក​ពី​យេ​ម៉ែ​ន ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​កាន់កាប់​ផ្នែក​ដ៏​ធំ​របស់​ប្រទេស​នេះ បាន​ហក់​ចូល​ក្នុង​សង្គ្រាម​ជួយអ៉ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២៨​មីនា​ ។ អ៉ី​រ៉​ង់​នៅ​រក្សា​ការ​គាបសង្កត់​លើ​បណ្ដា​ប្រទេស​អា​រ៉ាប់​ជិតខាង​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្ទាក់់​កម្ទេច​មិ​ស៊ីល​​៥​គ្រាប់ ដែល​បាញ់​សំដៅ​ខេត្ត​ភាគ​ខាងកើត​របស់​ប្រទេស​សម្បូរ​ដោយ​ប្រេងកាត​ ។ ចំណែក​ដុំ​ភ្លើង​បាន​ជះ​ពីលើ​ក្រុង​ឌូ​បៃ​នៃ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ពេល​មី​ស៊ី​ល​១​គ្រាប់​ត្រូវ​បាន​ស្ទាក់់​កម្ទេច​ ។ នៅ​គុយ​វ៉ែត​មានការ​វាយប្រហារ​មួយ​របស់​អ៉ីរ៉​ង់​លើ​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​ និង​លើ​រោងចក្រ​ចម្រាញ់​ទឹក​មួយ​បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​ម្នាក់​ហើយ​ទាហាន​១០​នាក់​រង​របួស ​។

អ៉ី​ស្រា​អែ​ល​បាន​បន្ត​វាយប្រហារ​ខ្លាំងក្លា​ថ្មី​លើ​អ៉ី​រ៉​ង់ ដោយ​អះអាង​ថា​ បាន​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ ។ ស្នូរ​ផ្ទុះ​នានា​លាន់ឮ​ក្នុង​រដ្ឋធានី​អ៉ី​រ៉​ង់ ហើយ​បណ្ដា​សារព័ត៌មាន​រដ្ឋ​អ៉ី​រ៉​ង់​រៀបរាប់ ពី​រោងចក្រ​ប្រេង​គីមី​មួយ​នៅ​ក្រុង​តា​ព្រីស​ភាគ​ខាងជើង​ប្រទេស​រង​ការ​ខូចខាត​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ ៕ ប្រភព៖ Yahoo et AP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ