ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកប់ជ្រៅយ៉ាងណាក៏រត់មិនរួច ! លោក ហេង រតនា ប្រកាសកម្ទេ.ចយុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ការ​ការពារ​បូរណភាព​ទឹកដី លោក ហេង រតនា បាន​ប្រកាស​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ស្វែងរក និង​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ដែល​នៅ​សេសសល់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ការ​ការពារ​បូរណភាព​ទឹកដី លោក ហេង រតនា បាន​ប្រកាស​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ស្វែងរក និង​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ដែល​នៅ​សេសសល់ ។

ជាក់ស្តែង លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា​នេះ​ថា ៖ សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​របស់​សៀ​.​ម​ឈ្លានពាន កប់​ជ្រៅ​ក្នុង​ប្រឹថពី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ! ។

លោក ហេង រតនា បាន​បញ្ជាក់​ថា «​ទោះបីជា​លួចលាក់​ខ្លួន​ជ្រៅ​ក្នុង​ដី​យ៉ាងណា ក៏​មិន​អាច​គេចខ្លួន​រួច​បាន​ដែរ នា​ថ្ងៃ​ទី​៣០ ខែមីនា ២០២៦ ។​»

សូមបញ្ជាក់ថា ៖ ជា​សារ​ដាស់តឿន​ផង និង​ជា​ការ​ផ្តល់​សេចក្តី​សង្ឃឹម​ផង​ដល់​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​តាម​រយៈ​មជ្ឈមណ្ឌល​ស៊ី​ម៉ាក់ នឹង​មិន​ឈប់​ឈរ​ឡើយ ដរាបណា​ដី​កម្ពុជា​នៅ​មាន​សំណល់​ជាតិ​ផ្ទុះ ។ នេះ គឺជា​ជំហាន​ដ៏​រឹង​មាំ​មួយទៀត​ឆ្ពោះទៅ​រក​គោលដៅ កម្ពុជា​គ្មាន​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នា​ពេល​អនាគត​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ