នាយឧត្តមសេនីយ៍ ស ថេត ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ទិសភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តពោធិ៍សាត់ ៖ នាឱកាសដ៏វិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ លោកនាយឧត្តមសេនីយ៍ ស ថេត…
ខេត្តពោធិ៍សាត់ ៖ នាឱកាសដ៏វិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ លោកនាយឧត្តមសេនីយ៍ ស ថេត…
ខេត្តពោធិ៍សាត់ ៖ នាឱកាសដ៏វិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ដល់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ដើម្បីលើកទឹកចិត្តដល់ស្មារតីលះបង់របស់កងកម្លាំង ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី ។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលព្រំដែន ដែលបានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាពទូទៅ នៃកិច្ចប្រតិបត្តិការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។ ក្រៅពីនេះ ក៏មានការអមដំណើរដោយលោកឧត្តមសេនីយ៍ ប្រតិភូជាន់ខ្ពស់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ដើម្បីជាការតបស្នងនូវគុណូបការៈ និងការនឿយហត់របស់កងកម្លាំង លោកនាយឧត្តមសេនីយ៍ អគ្គស្នងការ បាននាំយកនូវអំណោយជាថវិកា និងសម្ភារៈឧបត្ថម្ភដល់អង្គភាពនានា រួមមាន ៖ វរៈសេនាតូចនគរបាលការពារព្រំដែនគោកចំនួន២វរៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត វរៈសេនាតូចការពារព្រំដែនចំនួន៣ ផ្សេងទៀត។ អំណោយដែលបានប្រគល់ជូនរួមមាន ៖ ថវិកាលើកទឹកចិត្ត សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនមុខ ដើម្បីសម្រួលដល់ការរស់នៅ និងការរៀបចំពិធីអបអរសាទរឆ្នាំថ្មីនៅក្នុងអង្គភាព ។
មានប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខ លោកនាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះវីរភាព និងការលះបង់ខ្ពស់របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមព្រំដែនយ៉ាងរឹងមាំ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។
លោកបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ ជាពិសេសនៅកន្លែងដាច់ស្រយាល។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅបំផុត រវាងថ្នាក់ដឹកនាំ និងកងកម្លាំងជួរមុខ៕










ចែករំលែកព័តមាននេះ