ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នក​សិល្បៈ​ដែល​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បៈវប្ប​ធម៌ និង​ចាត់​ទុក​នេះ​ជា​ស្ពាន​នាំ​កម្ពុជា​ទៅ​កាន់​ពិភព​លោក

33 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សិល្បៈករ សិល្បៈការិនី​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌​ខ្មែរ…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សិល្បៈករ សិល្បៈការិនី​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌​ខ្មែរ និង​បាន​ចាត់​ទុក​សកម្មភាព​នេះ​ គឺជា​ការ​រួមចំណែក​ជា​ស្ពាន​នាំ​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ជំរុញ​ចលនា​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រៀបចំ​វេទិកា យុវជន​ក្នុង​​កិច្ច​ការពារ​វប្បធម៌ ក្រោម​ប្រធានបទ រួម​គ្នា​លើក​ស្ទួយ​សិល្បៈ​វប្បធម៌ ដែល​ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារមួយកន្លែង ដោយ​មាន​វត្តមាន​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​សិល្បករ សិល្ប​ការិនី ព្រមទាំង​អ្នក​ផលិត​មាតិកា​កម្សាន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​សរុប​១២០​រូប ។

គោលបំណង​នៃ​ការ​រៀបចំ​វេទិកា​នេះ គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​កិច្ចសហការ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធិរ​វាង​ក្រសួង និង​វិស័យ​ឯកជន ពិសេស​ សិល្បករ​សិល្ប​ការិនី អ្នក​ផលិត​មាតិកា​កម្សាន្ត​ក្នុង​ការ​បណ្តុះ​ស្មារតី​ស្រឡាញ់ ថែរក្សា និង​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ប្រកបដោយ​ភាព​សុក្រឹត​ត្រឹមត្រូវ រក្សា​បាន​នូវ​ក្បួនខ្នាត​នៃ​ទម្រង់​សិល្បៈ​វប្បធម៌សម្លៀក​បំពាក់​ប្រពៃណី និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​សាសន៍​យើង​។

លោក​ជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា ការ​ថែរក្សា​សិល្បៈ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប ហើយ​ជា​កិច្ចការ​ដែល​ត្រូវធ្វើ​ដោយ​យកចិត្តទុកដាក់​និង​ជា​ប្រចាំ ព្រមទាំង​ត្រូវ​ផ្តល់​បន្ត​ដល់​អ្នក​ជំនាន់​ក្រោយ ។

លោក​ជំទាវ​ក៏​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​គន្លឹះ​របស់​ប្អូន​ៗ​ជា​ផលិត​ករ អ្នក​បង្កើត មាតិកា​កម្សាន្ត សិល្បករ​សិល្ប​ការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំង​ក្នុង ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​ស្ថាប័ន និង​ទាំង​ក្រប​ខណ្ឌ​ផ្ទាល់ខ្លួន​ចំពោះ​ការ​គាំទ្រ និង​ការ​រួមចំណែក​យ៉ាង​សំខាន់ ដល់​ការ​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​ផូរផង់​បន្សល់​ទុក​ពី​ដូនតា​យើង ព្រមទាំង​ដើរតួ​នាទី​ក្នុង​ការ ផ្សព្វផ្សាយ សិល្បៈ​វប្បធម៌​ជាតិ​ដ៏​ថ្លៃថ្លា​នេះ​លើ​ឆាក​ជាតិ អន្តរជាតិ ពិសេស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ បាន​ក្លាយជា​ស្ពាន​នាំ​កម្ពុជា​ទៅ​កាន់​ពិភពលោក​ ។

ដោយឡែក ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏​បាន​ផ្តល់​កិត្តិយស​ប្រគល់​បណ្ណ​ថ្លែងអំណរគុណ​ជូន​ដល់ អ្នក​ជួយ​ឧ​បត្ត​ម្ភ វាគ្មិន​កិត្តិយស សិល្បករ សិល្ប​ការិនី អ្នក​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ