ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ដៅនយោបាយនៅអឺរ៉ុប! ពលរដ្ឋព័រទុយហ្កាល់រាប់ពាន់នាក់ដាក់ញត្តិបង្ខំឱ្យរដ្ឋាភិបាលបិទមូលដ្ឋានទ័ពអាកាស លែងឱ្យអាម៉េរិកប្រើប្រាស់ក្នុងសង្គ្រាមអ៊ីរ៉ង់

4 ម៉ោង មុន

ប្រទេសព័រទុយហ្កាល់៖ ស្របពេលដែលរលកបាតុកម្មប្រឆាំងសង្គ្រាមកំពុងគ្របដណ្តប់លើពិភពលោក ស្ថានការណ៍នយោបាយនៅក្នុងប្រទេសព័រទុយហ្កាល់បានឈានដល់ចំណុចតានតឹងថ្មីមួយ បន្ទាប់ពីមនុស្សជាង ៨,៥០០ នាក់បានចុះហត្ថលេខាលើញត្តិដាក់ជូននាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យរដ្ឋាភិបាលហាមឃាត់សហរដ្ឋអាម៉េរិកមិនឱ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាស​សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ប្រទេសព័រទុយហ្កាល់៖ ស្របពេលដែលរលកបាតុកម្មប្រឆាំងសង្គ្រាមកំពុងគ្របដណ្តប់លើពិភពលោក ស្ថានការណ៍នយោបាយនៅក្នុងប្រទេសព័រទុយហ្កាល់បានឈានដល់ចំណុចតានតឹងថ្មីមួយ បន្ទាប់ពីមនុស្សជាង ៨,៥០០ នាក់បានចុះហត្ថលេខាលើញត្តិដាក់ជូននាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យរដ្ឋាភិបាលហាមឃាត់សហរដ្ឋអាម៉េរិកមិនឱ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាស​សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៣១ ខែមីនានេះ។

គណបក្សប្លុកឆ្វេងនិយម​ ដែលជាអ្នកដឹកនាំចលនានេះ បានចោទប្រកាន់រដ្ឋាភិបាលព័រទុយហ្កាល់ថា កំពុងចូលដៃជើងក្នុងអំពើខុសច្បាប់អន្តរជាតិ និងបានទាមទារឱ្យដើរតាមគន្លងរបស់ប្រទេសអេស្ប៉ាញ ក្នុងការរឹតត្បិតជើងហោះហើរយោធាអាម៉េរិកដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ។

អ្វីដែលធ្វើឱ្យមហាជនកាន់តែខឹងសម្បានោះគឺ របាយការណ៍ដែលថាដ្រូនឃាតករ​របស់អាម៉េរិកជាច្រើនគ្រឿង គ្រោងនឹងចុះចតនៅមូលដ្ឋានទ័ពអាកាសនាយប់ថ្ងៃចន្ទនេះ ដើម្បីត្រៀមលក្ខណៈប្រើប្រាស់ក្នុងសមរភូមិមជ្ឈិមបូព៌ា។ លោក Jose Manuel Pureza អ្នកសម្របសម្រួលគណបក្ស បានបញ្ជាក់ថា វត្តមានរបស់ដ្រូនទាំងនេះបានធ្វើឱ្យព័រទុយហ្កាល់កាន់តែជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងជម្លោះ ខណៈដែលកន្លងមក យន្តហោះចាក់សាំងលើអាកាសរបស់អាម៉េរិកបានហោះចេញពីមូលដ្ឋាននេះស្ទើរតែរាល់ថ្ងៃ ដើម្បីគាំទ្រយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលព័រទុយហ្កាល់ហាក់ដូចជានៅតែរក្សាជំហរមិនច្បាស់លាស់ ដោយធ្លាប់បានផ្ដល់ “ការអនុញ្ញាតដោយមានលក្ខខណ្ឌ” ដល់អាម៉េរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ព លុះត្រាតែវាជាការឆ្លើយតបដើម្បីការពារខ្លួន ឬការសងសឹកដែលមានលក្ខណៈសមាមាត្រ។ នាយករដ្ឋមន្ត្រី Luis Montenegro បានអះអាងកាលពីពាក់កណ្ដាលខែមីនាថា ការប្រើប្រាស់មូលដ្ឋានទ័ពពីសំណាក់អាម៉េរិកគឺនៅតែស្ថិតក្នុងលក្ខខណ្ឌដែលបានព្រមព្រៀង។ ប៉ុន្តែជាមួយនឹងសម្ពាធពីញត្តិរាប់ពាន់ច្បាប់ និងវត្តមានដ្រូនឃាតករនាពេលនេះ រដ្ឋាភិបាលព័រទុយហ្កាល់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាករវាងការរក្សាសម្ព័ន្ធភាពជាមួយអាម៉េរិក និងការស្ដាប់តាមសម្រែកសន្តិភាពរបស់ប្រជាជនខ្លួនឯង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ