កម្ពុជា-អាមេរិក ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក និងត្រៀមរៀបចំសមយុទ្ធ «ឆ្មាំអង្គរ»
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់…
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់…
រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ។
ជំនួបនេះ មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ៖ ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដើម្បីជាវេទិកាសម្រាប់ការសម្របសម្រួល និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក ៕



ចែករំលែកព័តមាននេះ