ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! មនុស្សខូចអាចប្រើគីមីធ្វើឱ្យសាច់ជ្រូកក្លាយជាសាច់គោ

1 នាទី មុន

ជា​ករណី​នៅ​វៀតណាម ប៉ុន្តែ​ក៏​អាច​ជា​មេរៀន​សម្រាប់​អ្នក​ហូប​ចុក​នៅ​កម្ពុជា ពីព្រោះ​សារធាតុ​គីមី និង​ល្បិច​ជនខិលខូច​ឥឡូវ​ពូកែ ដោយ​សូ​ម្បី​តែ​សាច់​ជ្រូក ក៏​អាច​កែ​ច្នៃ​បន្លំ​ធ្វើ​សាច់​គោ​បាន​ដែរ ។ កាសែត VN Express…

ជា​ករណី​នៅ​វៀតណាម ប៉ុន្តែ​ក៏​អាច​ជា​មេរៀន​សម្រាប់​អ្នក​ហូប​ចុក​នៅ​កម្ពុជា ពីព្រោះ​សារធាតុ​គីមី និង​ល្បិច​ជនខិលខូច​ឥឡូវ​ពូកែ ដោយ​សូ​ម្បី​តែ​សាច់​ជ្រូក ក៏​អាច​កែ​ច្នៃ​បន្លំ​ធ្វើ​សាច់​គោ​បាន​ដែរ ។

កាសែត VN Express វៀតណាម បាន​រាយការណ៍​ថា ប៉ូលិស​ក្រុង​ហូ​ជី​មិ​ញ បាន​ចាប់ខ្លួន​បុរស​២​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចែកចាយ​សាច់​ជ្រូក ចំនួន​១៥​តោន ដែល​គេ​យក​វា​ទៅ​ត្រាំ​ក្នុង​ឈាម​ជ្រូក និង​សារធាតុ​គីមី​ហាមឃាត់ ក្លាយជា​សាច់​គោ ។

សាច់​ជ្រូក​វៃ​សឺ​រ៉ា ទៅ​ជា​សាច់​គោ​នោះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ត្រូវ​គេ​កាត់​ជា​ដុំ​ៗ រួច​យក​វា​ទៅ​ត្រាំ​នៅ​ក្នុង​ទឹក​សូលុយស្យុង សូ​ដ្យូ​ម​មេតា​ប៊ី​ស៊ុ​ល​ហ្វី​ត (sodium metabisulfite) ដើម្បី​កាត់​ក្លិន​សាច់​ជ្រូក និង​បំបែក​វាយ​សរសៃ​នៃ​សាច់​ជ្រូក​ឲ្យ​ទៅ​ជា​សរសៃ​សាច់​គោ ហើយ​ទើប​យក​វា​ទៅ​ត្រាំ​នៅ​ក្នុង​ឈាម​ដើម្បី​ឲ្យ​វា​ក្រហម ។

ដំណើរការ​បែប​នេះ ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​តាំងពី​ឆ្នាំ​២០០៤ ហើយ​អាច​កែ​ច្នៃ​សាច់​ជ្រូក​ទៅ​ជា​សាច់​គោ​ប្រមាណ​ជា​១៤០ គីឡូក្រាម​នៅ​ក្នុង​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ