ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លាហើយអាការៈឈឺស្មា និងចង្កេះ! តិចនិក​ក្នុងការរៀបចំតុ និងកៅអីតាមស្ដង់ដា​ដើម្បីសុខភាពឆ្អឹងខ្នង

3 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលយើងចំណាយពេលរាប់ម៉ោងនៅមុខតុធ្វើការ ការអង្គុយឱ្យត្រូវតាមគោលការណ៍ ​វិទ្យាសាស្ត្រនៃការរៀបចំបរិស្ថានការងារឱ្យត្រូវនឹងសរីរាង្គ គឺជារឿងចាំបាច់បំផុត។ វាមិនត្រឹមតែជួយឱ្យយើងមានផាសុកភាពមួយគ្រានោះទេ ប៉ុន្តែគឺជាការវិនិយោគលើសុខភាពរយៈពេលវែង ដើម្បីចៀសផុតពីជំងឺអហ្វីសស៊ីនដ្រូម​ ការឈឺក…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលយើងចំណាយពេលរាប់ម៉ោងនៅមុខតុធ្វើការ ការអង្គុយឱ្យត្រូវតាមគោលការណ៍ ​វិទ្យាសាស្ត្រនៃការរៀបចំបរិស្ថានការងារឱ្យត្រូវនឹងសរីរាង្គ គឺជារឿងចាំបាច់បំផុត។ វាមិនត្រឹមតែជួយឱ្យយើងមានផាសុកភាពមួយគ្រានោះទេ ប៉ុន្តែគឺជាការវិនិយោគលើសុខភាពរយៈពេលវែង ដើម្បីចៀសផុតពីជំងឺអហ្វីសស៊ីនដ្រូម​ ការឈឺក ស្មា ឆ្អឹងខ្នង និងបញ្ហាសន្លាក់ផ្សេងៗ។

ដើម្បីអង្គុយធ្វើការបានយូរដោយមិនរួយស្រពន់ អ្នកគួរចាប់ផ្ដើមរៀបចំតាមជំហានសំខាន់ៗដូចខាងក្រោម៖

ដំបូងគឺ ការកែសម្រួលកៅអី ដែលជាគ្រឹះនៃទម្រង់អង្គុយ។ អ្នកត្រូវកែត្រង់កម្ពស់កៅអីឱ្យបាតជើងទាំងពីរអាចដាក់រាបស្មើនឹងឥដ្ឋ ដោយជង្គង់បត់ក្នុងមុំប្រហែល ៩០ ទៅ ១០០ ដឺក្រេ។ ចំណែកឯបង្អែកកៅអី ត្រូវរុញឱ្យផ្អែកចំចង្កេះផ្នែកខាងក្រោមបានល្អ ហើយគួរផ្អៀងទៅក្រោយបន្តិចក្នុងមុំពី ១០០ ទៅ ១១០ ដឺក្រេ ដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង។ បន្ទាប់មកគឺ ការរៀបចំកម្ពស់តុ ដោយត្រូវប្រាកដថា នៅពេលអ្នកដាក់ដៃលើតុ ឬក្ដារចុច ​កែងដៃរបស់អ្នកបត់ក្នុងមុំ ៩០ ទៅ ១០០ ដឺក្រេ ហើយស្មាស្ថិតក្នុងសភាពធូរស្រាល មិនលើកឡើងលើ ឬគមមកមុខ។

ចំណុចចុងក្រោយដែលមនុស្សភាគច្រើនរំលង គឺ កន្លែងដាក់កែងដៃលើកៅអី។ អ្នកគួរកែសម្រួលវាឱ្យមានកម្ពស់ស្មើនឹងកម្រិតតុ ដើម្បីជួយទ្រទម្ងន់ដើមដៃ និងកាត់បន្ថយបន្ទុកដែលធ្លាក់ទៅលើស្មា និងកដៃ។ បន្ថែមពីនេះ ផ្ទៃខាងក្រោមតុគួរតែមានចន្លោះទំនេរធំទូលាយ មិនមានរបស់របររាយប៉ាយ ដើម្បីឱ្យអ្នកអាចកម្រើកជើងបានដោយសេរី ជៀសវាងការអង្គុយខ្វែងជើង ឬបត់ជើងយូរពេកដែលធ្វើឱ្យឈាមរត់មិនស្រួល។

ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចតាចទាំងនេះ នឹងជួយបង្កើនប្រសិទ្ធភាពការងារ និងការពាររាងកាយរបស់អ្នកពីការឈឺចាប់រ៉ាំរ៉ៃ។ ចងចាំថា ការការពារគឺប្រសើរជាងការព្យាបាល ដូច្នេះចូរចាប់ផ្ដើមរៀបចំកន្លែងធ្វើការរបស់អ្នកឱ្យបានត្រឹមត្រូវតាំងពីថ្ងៃនេះទៅ!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ