ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ទឹកកក​ ​បុ.ក​ជាមួយ​​កាមរី រុលទៅ​បុ​កសំ​យ៉ាប​ផ្ទះគេ របួ.ស​ម្នាក់

56 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ដឹក​ទឹកកក​ថ្មគោល​បុក​ជាមួយ​រថយន្ត​កាំ​ម៉ា​រី​រុល​បុ​កសំ​យ៉ាប​ផ្ទៈ​ខូចខាត​និង​របួស​ម្នាក់​កើតឡើង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ តាម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​៖​នៅ​ពេល​គ្រោះ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ដឹក​ទឹកកក​ថ្មគោល​បុក​ជាមួយ​រថយន្ត​កាំ​ម៉ា​រី​រុល​បុ​កសំ​យ៉ាប​ផ្ទៈ​ខូចខាត​និង​របួស​ម្នាក់​កើតឡើង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ តាម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​៖​នៅ​ពេល​គ្រោះ ថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្ត​ម៉ាក់​ហ៊ី​យិ​ន​ដាយ​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង 3A-3103​ដឹក​ទឹកកក​ថ្មគោល​បាន​បើកបរ​ទិស​ដៅ​ពី​កើ​តម​ម​លិចឡើង​វ៉ា​ជេ​ញ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​កាំ​ម៉ា​រី​ដែល​បើកបរ​ទិស​ដៅ​បញ្ច្រាស់​គ្នា​ពី​លិច​មក​កើត​ពេញទំហឹង​រុល​ទៅ​បុក​សំ​យ៉ាប​ផ្ទៈ​បញ្ញើ​ទំនិញ​វី​រៈ​ប៊ុ​ន​ថាំ​បណ្តាល​របួស​ម្នាក់​ស្រាល​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ពិនិត្យ​និង​វាស់វែង​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​គឺ​រថយន្ត​ដឹក​ទឹក​បើកបរ​ឡើង​ជែង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បុក​រៈ​ខូចខាត​បណ្តាល​របួស​អ្នកបើកបរ​ម្នាក់​ស្រាល​និង​ខូចខាត​រថយន្ត​២​គ្រឿង​និង​សំ​យ៉ាប​ផ្ទៈ​និង​របួស​មនុស្ស​ម្នាក់​ក្រោយ​ពិនិត្យ​វាស់វែង​ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​ដោះស្រាយ​គ្នា​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ