ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន នឹង​បើក​កិច្ចប្រជុំ​នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​ខ្មែរ​បាន​ប្រកាស​ថា កិច្ចប្រជុំ​លើក​ទី​១នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២ រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​ខ្មែរ​បាន​ប្រកាស​ថា កិច្ចប្រជុំ​លើក​ទី​១នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២ រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ និង​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស និង​ឯកឧត្តម តុង ជុន រដ្ឋមន្ត្រី​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​ត​ចិន នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១ នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ “២+២” រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋ មន្ត្រី​ការពារ​ជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​។

ប្រភព​បន្ត​ថា កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​បង្កើត​កិច្ច​សន្ទនា​នេះ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​កម្ពុជា របស់​លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមេសា ឆ្នាំ​២០២៥ ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​សន្តិសុខ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។ យន្តការ​ថ្មី​នេះ​គឺជា​វេទិកា ដ៏​សំខាន់​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដើម្បី​ផលប្រយោជន៍​រួម​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ឥស្សរជន​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នេះ ក៏​នឹង​ចូល​ជួបសម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ ចំពោះសម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាផង​ដែរ​។

បន្ទាប់​ពី​កិច្ច​សន្ទនា «២+២» ឯកឧត្តម​វ៉ាង យី ក៏​នឹង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ផង​ដែរ ​។

ជាង​នេះ​ ឯក​ឧត្តម​នឹង​មាន​ជំនួប​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ស្តី​ពី​ការ​ជំរុញ​ការ​អនុវត្ត​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​នានា ដែល​មាន​ស្រាប់ និង​ការ​រួមចំណែក​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង និង​ក្រៅ​តំបន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ