ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ មេសា បានអនុម័តលើការលុបចោលការហាមឃាត់លើការនាំចេញអាវុធ ដែលនោះជាការផ្លាស់ប្ដូរសំខាន់មួយ ក្នុងនយោបាយសន្តិភាពនិយមរបស់ប្រទេសនេះ ក្រោយសង្គ្រាមលោកលើកទី២ ពេលដែលប្រទេសនោះស្វែងរកអភិវឌ្ឍឧស្សាហកម្មគ្រឿងសព្វាវុធ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូក្នុងវិស័យការពារ។
ដោយមានការយល់ព្រមរបស់រដ្ឋាភិបាល នៃនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាអ៉ីជី ការអនុម័តនោះ ជាការលុបចោលឧបសគ្គចុងក្រោយចំពោះការលក់អាវុធរបស់ជប៉ុន ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក។
ការសម្រេចនោះធ្វើឡើង ពេលដែលជប៉ុនជម្រុញការពង្រឹងខាងយោធា ប្រឈមមុខនឹងការគំរាមកាន់តែខ្លាំងខាងផ្នែកសន្តិសុខក្នុងតំបន់។ ទោះបីការផ្លាស់ប្ដូរនោះ រងការរិះគន់ខ្លាំងពីប្រទេសចិនក្ដី តែទទួលការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់បណ្ដាដៃគូការពាររបស់ជប៉ុនដូចជាអូស្ត្រាលីជាដើម និងនាំឲ្យមានការចាប់អារម្មណ៍នៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ។
Mandatory Credit: Photo by Tom Nicholson/Shutterstock (14542656az)
A general view of the outdoor exhibition area.
Eurosatory 2024 International Defence Fair, Paris, France – 17 Jun 2024 ពួកប្រឆាំងជប៉ុនអះអាងថា ការផ្លាស់ប្ដូរនោះរំលោភបំពានរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន ហើយនឹងបង្កើនថែមទៀតភាពតានតឹងពិភពលោក និងគំរាមកំហែងដល់សន្តិសុខរបស់ប្រជាជនជប៉ុន៕
ចែករំលែកព័តមាននេះ