សង្គ្រាមអ៉ីរ៉ង់ ៖ បរិយាកាសមិនច្បាស់លាស់ នៅតែមានចំពោះការចរចាថ្មី នាថ្ងៃទី២១ មេសា ដែលសំដៅបញ្ចប់ជម្លោះនៅមជ្ឈឹមបូព៌ា ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត BLOOMBERG ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបង្កើនការគាបសង្កត់លើអ៉ីរ៉ង់ដោយអះអាងថា បទឈប់បាញ់គ្នាត្រូវផុតកំណត់នាយប់ថ្ងៃទី២២ មេសា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ដោយលោកថា ពិតជាមានលទ្ធភាពតិចបំផុតក្នុងការពន្យារពេលបទឈប់បាញ់គ្នានោះ ។

ចំណែកតាមទូរទស្សន៍ PBS លោកត្រាំបានព្រមានថា បទឈប់បាញ់គ្នានោះ តាមទ្រឹស្ដីត្រូវផុតកំណត់នាយប់ថ្ងៃទី២១ មក២២ មេសា ម៉ោងនៅក្រុងតេហេរ៉ង់ ។ ប្រសិនបើបណ្ដាការទាមទាររបស់អាមេរិកមិនត្រូវបានបំពេញមុនផុតកំណត់បទឈប់បាញ់គ្នានោះទេ គ្រាប់បែកជាច្រើនគ្រាប់នឹងផ្ទុះជាថ្មីនៅអ៉ីរ៉ង់ ។ គួររំឭកថា មុននេះក្នុងខែមេសាដែរ លោកត្រាំធ្លាប់បានគំរាមកម្ទេចអរិយធម៌ទាំងស្រុងនៅអ៉ីរ៉ង់ ។
ចំណែកប្រធានសភាអ៉ីរ៉ង់ លោកម៉ូហា ម៉ាដបាក់ហ័រហ្គាលីបាហ្វ បានឆ្លើយតបវិញតាមបណ្ដាញសង្គមX ថា យើងមិនទទួលយកការចរចាក្រោមការគំរាមកំហែងឡើយ ហើយក្នុងរយៈពេល២
សប្ដាហ៍ចុងក្រោយនេះ យើងរៀបចំខ្លួនប្រយុទ្ធបែបសន្លឹកបៀរថ្មីនៅលើទីលាន។
ទោះបីស្ថិតក្នុងស្ថានភាពតានតឹងបំផុតបែបនោះក្ដី តែអនុប្រធានាធិបតីអាមេរិកលោកឌីជីវ៉ាននៅតែសម្រេចថាមកកាន់ក្រុងអ៉ីស្លាម៉ាបាដ នាថ្ងៃទី២១ មេសា ដើម្បីចូលរួមក្នុងការចរចាជាមួយអ៉ីរ៉ង់ ក្រោមការធ្វើអាជ្ញាកណ្ដាលរបស់ប៉ាគីស្ថាន ។ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះការចូលរួមរបស់អ៉ីរ៉ង់ក្នុងការចរចានោះ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោកអេស្មាអ៉ីលបាក់ហាអែលថ្លែង នាថ្ងៃទី២០ មេសា ថា ក្រុងតេហេរ៉ង់មិនគ្រោងចូលរួមក្នុងការចរចានោះ តែលោកបញ្ជាក់ថា នៅមិនទាន់មានការសម្រេចជាស្ថាពរណាមួយត្រូវបានធ្វើនៅឡើយ ។
ប៉ុន្តែប្រភពជាច្រើនក៏អះអាងនាថ្ងៃទី២០ មេសា ដល់បណ្ដាសារព័ត៌មានអាមេរិកថា មនុស្សរបស់
អ៉ីរ៉ង់មួយក្រុមពិតជានឹងមានវត្តមាននៅក្រុងអ៉ីស្លាម៉ាបាដសម្រាប់ការចរចា ។ សារព័ត៌មានអ៉ីរ៉ង់ជាច្រើនលើកឡើងថា ការលុបចោលការបិទខ្ទប់បណ្ដាកំពង់ផែអ៉ីរ៉ង់ដោយកងម៉ារីនអាមេរិក នឹងជាលក្ខខណ្ឌចាំបាច់បំផុតមួយសម្រាប់ការចរចាជាមួយអាមេរិក ៕
ចែករំលែកព័តមាននេះ