ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាគព័ន្ធស្ពាន់សុទ្ធ ទម្ងន់៨តោន បង្ហាញខ្លួនយ៉ាងស្កឹមស្កៃនៅច្រកចូលក្រុងកំពង់ចាម

1 ម៉ោង មុន

ខេត្តកំពង់ចាម ៖ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​រូបសំណាក​នាគព័ន្ធ​ថ្មី ។…

ខេត្តកំពង់ចាម ៖ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​រូបសំណាក​នាគព័ន្ធ​ថ្មី ។

រដ្ឋបាល​ខេត្តកំពង់ចាម បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ក្រុមការងារ​ខេត្ត មន្ត្រី​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​រូបសំណាក​នាគព័ន្ធ​ថ្មី ស្ថិត​នៅ​ចំណុច រង្វង់​មូល​នាគព័ន្ធ​ចាស់ (​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ប្រាសាទ​នគរ​បាន​ជ័យ​)​។

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស និង​អ្នក​ពាក់ព័ន្ធ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​សំណង់​ជា​ប្រវត្តិសាស្ត្រ ដែល​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ​របស់​ខេត្តកំពង់ចាម មានគុណ​ភាព​ខ្ពស់ ប្រកបដោយ​ស្តង់ដារ និង​ជា​មរតក​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ ។

បើ​តាម​ការ​បញ្ជាក់​របស់​វិស្វករ ធួន វិ​ថា​វិ​ន បាន​ឲ្យ​ដឹង​ថា រូបសំណាក​នាគព័ន្ធ​ថ្នី​នេះ​ក៏​សាង​អំពី​ស្ពាន់​សុទ្ធ ទំងន់​៨​តោន កម្ពស់​១០ (​បូក​ទាំង​ជើង​ទម្រ ៣​ម៉ែត្រ​) ដែល​ជា​គំនិត​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ។ រូបសំណាក​នាគព័ន្ធ​ថ្មី​នេះ កសាង​តាម​ទម្រង់​បែប​ទម្រង់​ចាស់​ទាំងស្រុង ប៉ុន្តែ​គ្រាន់តែ​ប្តូរ​ពី​ស៊ីម៉ង់ មក​ជា​ស្ពាន់​សុទ្ធ និង​ទំហំ​ធំ​ជាង​មុន ដោយ​បាន​កែ​ជើង​ទម្រ​បែប​ថ្មី មាន​ទំ ១៧​ម៉ែត្រ​×១៧​ម៉ែត្រ ។ សូម​បញ្ជាក់​ថា រូបសំណាក​ខាងលើ គិត​មក​ដល់​ពេល​នេះ សម្រេច​បាន​ប្រមាណ​៩៨% ដោយ​គ្រោង​នឹង​ធ្វើ​ពិធី​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ