ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញមុខ​យុវជន​​១១​នាក់ ​បង្ក​ហិង្សា វា.យ និង​គ.ប់​បំផ្លាញរថយន្ត​១​គ្រឿង ​នៅ​វត្ត​ភ្នំ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង ដែល​បាន​ប្រើ​ហិង្សា​វាយ​និង​គប់​បំផ្លាញ​រថយន្ត​មួយ​គ្រឿង​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ថ្ងៃ​ចូល​ឆ្នាំ​ទី​៣​ នៅ​វត្ត​ភ្នំ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការជាមួយ​នគរបាល​ខណ្ឌដូនពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​១១​នាក់ ហើយ​ធ្វើការ​បង្ហាញ​មុខជា​សារ​ធារ​ណះ​កាលពី​វេលា​ថ្ងៃត្រង់​ទី​២១​ខែមេសា​ឆ្នាំ​២០២៦​នេះ​។ ក្មេង​ទំនើង​ដែល​បង្ហាញមុខរួមមាន​…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង ដែល​បាន​ប្រើ​ហិង្សា​វាយ​និង​គប់​បំផ្លាញ​រថយន្ត​មួយ​គ្រឿង​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ថ្ងៃ​ចូល​ឆ្នាំ​ទី​៣​ នៅ​វត្ត​ភ្នំ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការជាមួយ​នគរបាល​ខណ្ឌដូនពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​១១​នាក់ ហើយ​ធ្វើការ​បង្ហាញ​មុខជា​សារ​ធារ​ណះ​កាលពី​វេលា​ថ្ងៃត្រង់​ទី​២១​ខែមេសា​ឆ្នាំ​២០២៦​នេះ​។

ក្មេង​ទំនើង​ដែល​បង្ហាញមុខរួមមាន​ ១-​ឈ្មោះ ម៉ា​ន់ ឡុ​ង​ថា​ជា ភេទ ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ ជា​សិស្ស​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ​,២-​ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​តម្លើង​ឧបករណ៍​ហាត់ប្រាណ​,៣-​ឈ្មោះ ឆុ​ន រ៉ា​យុទ្ធ ភេទ ប្រុស​អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​,,៤-​ឈ្មោះ ឯក សុខ​មាន ភេទ ប្រុស​អាយុ​១៨ ឆ្នាំ​មុខរបរ ដឹក​ម្ហូប​ក្រុមហ៊ុន​WOWNOW,៥-​ឈ្មោះ នី សា​គី ហៅ​ភ្លោះ ភេទ ប្រុស អាយុ​២០​មុខរបរ លក់ដូរ​,៦-​ឈ្មោះ នី វី​វី ភេទ ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ លក់ដូរ​,៧-​ឈ្មោះ មឿ​ន ពិសី ភេទ ប្រុស​អាយុ ១៨​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ​,៨-​ឈ្មោះ ញី ឆា​លី ភេទ ប្រុស​អាយុ​១៨ ឆ្នាំ មុខរបរ កម្មករ​សិប្បកម្ម​ប្រេងខ្យង​,៩-​ឈ្មោះ សូរ្យ​វិសុទ្ធ ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ​,១០-​ឈ្មោះ ភឹ​ម​វិសាល ភេទ ប្រុស​អាយុ​១៧ ឆ្នាំ​និង​១១-​ឈ្មោះ ហូ​សាន់ សើ​ហ្វី​អី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។

តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍ តាម​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ទ្ធ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ និង​បញ្ជារ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល , កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ដែល​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍​ឯក ម៉​ម សា​វន នាយការិយាល័យ បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ស្រាវជ្រាវ ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​បាន ឃាត់ខ្លួន ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​១១​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដុំ​ថ្ម​,​មួក​សុវត្ថិភាព ដៃ ជើង គប់ វាយ លើ​រថយន្ត​ម៉ាក AVATAR ០៧ ព៌​ណ​ខ្មៅ ពាក់​ផ្លា​ក​លេខ​កម្ពុជា​MUSTAFA បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ខាង​មុខ និង​ខាងក្រោយ​, បែក​កញ្ចក់​ទ្វារ មុខ​ខាងស្តាំ​បែក​កញ្ចក់​ទ្វារ​ក្រោយ​ខាងឆ្វេង​,​បាក់​កញ្ចក់​មើល​ក្រោយ​ខាងឆ្វេង​,​បែក​ស្តុ​ប​ខាងក្រោយ​សងខាង កំ​ពិត និង​ឆ្កួត​ចំហៀង​រថយន្ត និង ពីក្រោយ បាត់​ផ្លា​ក​លេខ​រថយន្ត​កម្ពុជា MUSTAFA ចំនួន ០១ បន្ទះ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​មុខ ហាង​ម៉ាស្សា​យីហោ​ម៉ា​យូ​រ៉ា ផ្លូវ​លេខ​៤៧ ក្រុម​១៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៩ និង ៣០ នាទី​យប់​។​បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​រួម​មាន ដុំ​ថ្ម​(​ការ៉ូឡា​)​ចំនួន​០៤​ដុំ និង​ផ្លា​ក​លេខ​រថយន្ត​ចំនួន​០១​បន្ទះ​និង​ផ្លែ​ដូង​ចំនួន​១​។

តាម​នគរបាល ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​ដែល​បង្ក​ហិង្សា​នៅ​មាន​បក្សពួក​នៅ​សេសសល់​ជា​ច្រើន​នាក់​ទៀត សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្វែងរក​អត់​ខ្លួន​។​បន្ទាប់​ពី​បង្ហាញមុខ​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើង​ខាងលើ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ